ជីវិតកម្សាន្ដ
កវី សុខ ជំនោ ចាត់ទុកករណី ប៊ុត សីហា ជាមេរៀនសម្រាប់គ្រប់គ្នាកុំមើលរំលងឱកាស
ពាក់ព័ន្ធរឿងរ៉ាវរបស់តារាចម្រៀង ប៊ុត សីហា ដែលត្រូវបានប៉ូលីសចាប់ខ្លួនជាលើកទី២ ករណីគ្រឿងញៀនកាលពីប៉ុន្មានថ្ងៃមុននេះ លោក សុខ ជំនោ កវីនិពន្ធបានបញ្ចេញទស្សន:ដោយបង្ហាញការសោកស្តាយចំពោះទង្វើរនេះ។
ក្រៅតែការសម្តែងអារម្មណ៍សោកស្តាយលោក សុខ ជំនោ បានចាត់ទុកដែរថា នេះគឺជាមេរៀនសម្រាប់គ្រប់គ្នាមិនត្រូវមើលរំលងឱកាស។ លោក សុខ ជំនោ បានលើកឡើងថា សោកស្តាយចំពោះឱកាសការងារដែលគ្រប់គ្នាផ្តល់ឲ្យគាត់ ទាំងលុយកាក់ និងទឹកចិត្តគាំទ្រ។

លោក សុខ ជំនោ បាននិយាយបន្ថែមទៀតថា ជាមេរៀនសម្រាប់គ្រប់គ្នាកុំមើលរំលងនូវឱកាស និងមើលស្រាលទឹកចិត្តអ្នកជឿជាក់លើខ្លួន។ ដោយឡែកថ្មីៗនេះអ្នកស្រី ទ្រី ដាណា ដែលធ្លាប់បានផ្តល់ឱកាសជួយលុយកាក់ផងនោះក៏បានបង្ហាញការខកចិត្តដែលបានជួយជ្រោមជ្រែងថែមទាំងផ្តល់លុយជិ១០ម៉ឺនដុល្លារតែបុគ្គលរូបនេះមិនអាចកែខ្លួន។

សូមបញ្ជាក់ថា លោក ប៊ុត សីហា រួមនឹងបក្ខពួកម្នាក់ទៀតឈ្មោះឈ្មោះ ឆន វល្លិន ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើស្រុកគងពិសីត្រូវបានកម្លាំងនគរបាលស្រុកគងពិសីខេត្តកំពង់ស្ពឺឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធគ្រឿងញៀន ។

គួររលឹកដែរថា កាលពីឡុងដើមឆ្នាំ២០១៨ តារាចម្រៀងលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនម្តងរួចមកហើយដែលស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីតារាប្រុសរូបនេះទៅទិញគ្រៀងញៀនដើម្បីជក់ តែកាលណោះត្រូវបានក្រុមគ្រួសារធានាយកទៅធ្វើការអប់រំ និងបន្សាបគ្រឿងញៀន៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង