ព័ត៌មានអន្ដរជាតិ
ហាងឆេងផ្ទះថ្មីនៅ ចិន ធ្លាក់ចុះក្នុងល្បឿនលឿនបំផុតនារយៈពេល ១០ ខែមកនេះ
តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេល ១០ ខែ គិតត្រឹមខែសីហា ដោយសារតែស្ថានភាពនៅក្នុងវិស័យអចលនទ្រព្យបន្តកាន់តែអាក្រក់ទៅៗ ទោះបីជាមានវិធានការគាំទ្រពីសំណាក់រដ្ឋាភិបាលនាពេលថ្មីៗនេះក៏ដោយ ។
បើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិនបានឲ្យដឹងថា ការធ្លាក់ចុះ ០.៣ ភាគរយពីមួយខែទៅមួយខែបានកើតឡើង បន្ទាប់ពីការធ្លាក់ចុះ ០.២ ភាគរយនៅក្នុងខែកក្កដា ហើយតម្លៃបានបន្តធ្លាក់ចុះ ០.១ ភាគរយបន្ថែមទៀត បើធៀបនឹងឆ្នាំមុន ។
នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសចិនបានបញ្ចេញនូវវិធានការមួយចំនួនដើម្បីជំរុញការទិញផ្ទះ រួមទាំងការបន្ធូរបន្ថយច្បាប់កម្ចីប្រាក់ ក៏ដូចជាបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួនផងដែរ ។
តាមរយៈគោលនយោបាយនេះ បានផ្តល់ឲ្យទីក្រុងធំៗដូចជា ទីក្រុងប៉េកាំង បង្កើនការលក់ផ្ទះថ្មី ប៉ុន្តែអ្នកខ្លះបារម្ភថា ផ្ទះទាំងនោះអាចរស់បានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយអាចធ្វើឲ្យតម្រូវការនៅក្នុងទីក្រុងតូចៗកាន់តែលែងសូវមាន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Yahoo
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ