Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា៖ មានសំឡេងតែចរិតមិនល្អ មិនឲ្យតម្លៃការងារ កុំសង្ឃឹមល្បី

បានផុស

នៅ

តារា​ចម្រៀង​ចាស់​វស្សា​អ្នក​នាង ពេជ្រ សោភា សុខ​ៗ​បាន​ចេញ​មក​ផ្ដល់​គំនិត​ដែល​ជា​គន្លឹះ​បើក ផ្លូវ​ក្នុង​វិស័យ​ចម្រៀង​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ ដើម្បី​ពិចារណា។ ក្នុង​នោះ ពេជ្រ សោភា បាន​បញ្ជាក់​ថា តារា​ចម្រៀង​មាន​សំឡេង ​តែ​បើ​ចរិត​មិន​ល្អ មិន​ឲ្យ​តម្លៃ​ការងារ​ កុំ​សង្ឃឹម​ល្បី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ផល​នេះ​ ត្រូវ​បាន​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​របស់​ផលិត​កម្ម​ហង្ស​មាស​អ្នក​នាង ពេជ្រ សោភា  លើក​ឡើង​ថា នរណា​ក៏​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ដែរ ប៉ុន្តែ​បើ​សិន​បុគ្គល​នោះ មាន​តែ​សមត្ថភាព​ ហើយ​ខ្វះ​ការ​ទំនាក់ទំនង​ល្អ អត្តចរិត​ល្អ​ នៅ​ក្នុង​ការងារ​ ឬ​ធ្វើ ការ​ជា​ក្រុម​ គឺ​មិន​អាច​ល្បី​បោះ​ជំហាន​ទៅ​មុខ​បាន​ឡើយ។

អ្នក​នាង ពេជ្រ សោភា បាន​បញ្ជាក់​ថា «អ្នក​ណា​ក៏​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ដែរ តែ​មាន​តែ​សម្លេង​ ចរិត​មិន​ល្អ មិន​គោរព​ការងារ មិន​គោរព​ម៉ោង មិន​ឲ្យ​តម្លៃ​ក្រុម ការងារ​កុំ​សង្ឃឹម​ល្បី​ជា​អ្នក​សិល្បៈ​ ស៊ូ​ណាស់​ សួរ​ថា​ហេតុ​អី្វ សិស្ស​ច្បង​ល្បី​បាន​យូរ​គឺ​គោរព​គ្រប់​យ៉ាង»។ នេះ​ជា​បទ​ពិសោធ​មួយ​ដែល​ត្រូវ​បាន​អ្នក​នាង ពេជ្រសោ ភា បាន​ដាស់​តឿន​សម្រាប់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ ។

ខ្លឹមសារ របស់​តារា​ចម្រៀង​អ្នក​នាង ពេជ្រ សោភា ខាង​លើ​ចាត់​ទុក​ថា​ជា​ការ​ដាស់​តឿន និង​បាន​ពន្យល់​ច្បាស់​ៗ​សម្រាប់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ ដើម្បី​អនុវត្ត​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​សិល្បៈ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ និង​រក្សា​ប្រជាប្រិយភាព​ដូច​អ្នក​សិល្បៈ​ជើង​ចាស់​ផ្សេង​ៗ​ទៀត។យ៉ាង​ណា​ ប្រយោគ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​គំនិត​លើក​ឡើង​មួយ​នេះ៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម