KPT+
របស់របរប៉ុន្មាននេះមិនគួរទុកក្នុងកាបូបលុយឡើយ
ដើម្បីបង្ការហានិភ័យផ្ទាល់ខ្លួន នៅពេលបាត់កាបូបលុយ មានរបស់មួយចំនួនយើងមិនគួរដាក់ក្នុងកាបូបលុយទេ។
ស្មាតហ្វូន ៖ បច្ចុប្បន្នស្មាតហ្វូនមានស្ទើរតែគ្រប់គ្នា ហើយអ្វីដែលរឹតតែថ្មីសន្លាងនោះគឺកាបូបលុយសព្វថ្ងៃមានកន្លែងដាក់ទូរសព្ទដៃងាយស្រួលថែមទៀត។ ប្រសិនបើយើងដាក់ស្មាតហ្វូនក្នុងកាបូបលុយ ពេលបាត់វាច្បាស់ជាវីវរ ព្រោះឯកសារ រូបភាព វីដេអូ សុទ្ធតែរក្សាទុកក្នុងទូរសព្ទទាំងអស់។
កាតធនាគារ ៖ ប្រសិនបើមិនចាំបាច់ប្រើកាតជាប់លាប់ដើម្បីដកឬដាក់លុយទេ គួររក្សាទុកនៅផ្ទះល្អជាង កុំរក្សាទុកវាជាប់លាប់ក្នុងកាបូបអី។ ជាការពិត នៅពេលបាត់កាតធនាគារ យើងអាចសុំខាងធនាគារធ្វើកាតថ្មីឱ្យវិញបាន តែវានាំឱ្យខាតពេលធ្វើការងាររកស៊ីជាដើម។ ប៉ុន្តែបើចាំបាច់ត្រូវយកវាតាមខ្លួនរាល់ថ្ងៃ គួរមានកន្លែងសាគួរផ្សេងសម្រាប់ដាក់កាត ជាជាងដាក់ក្នុងកាបូបលុយ។
សន្លឹកបង្កាន់ដៃធនាគារ ៖ សន្លឹកបង្កាន់ដៃធនាគារផ្ទុកព័ត៌មានផ្ទាល់ខ្លួន បើបាត់ធ្លាក់ក្នុងដៃជនខិលខូច ពួកគេនឹងដឹងខ្ទេចអស់ពីស្ថានភាពហិរញ្ញវត្ថុ និងដឹងទីកន្លែងស្នាក់នៅរបស់យើងច្បាស់ដូចថ្ងៃ។ ដូច្នេះគួររក្សាវាក្នុងកន្លែងមានសុវត្ថិភាពនៅផ្ទះ ជាជាងដាក់កាបូបយកតាមខ្លួន។
សៀវភៅធនាគារ ៖ បើបាត់សៀវភៅធនាគារ វានឹងងាយស្រួលឱ្យពួកចោរក្លែងឯកសារ និងព័ត៌មានចំណាយលុយធនាគាររបស់យើងយ៉ាងងាយស្រួល។
សៀវភៅមូលប្បទានបត្រ ៖ ប្រសិនបាត់សៀវភៅមូលប្បទានបត្រ ពួកជនខិលខូចងាយនឹងយកវាទៅប្រើយ៉ាងស្រួល។ ទោះបីព័ត៌មាននិងលេខកូដគណនីរបស់យើងអាចបញ្ជារទៅខាងធនាគាឲ្យរបិទបានស្រួលក៏ដោយ ប៉ុន្តែគួរកុំដាក់វាក្នុងកាបូបលុយល្អជាង ដូចពាក្យចាស់ពោលថា “ការពារប្រសើរជាងព្យាបាល”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់