Connect with us

វប្បធម៌ ជំនឿ

តើគួររៀបចំឥរិយាបថបែបណាក្នុងបរិវេណប្រាសាទអង្គរវត្ត?

បានផុស

នៅ

ប្រាសាទអង្គរវត្ត គឺជាប្រាសាទបុរាណខ្មែរដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញសកលលោក និងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរសម្រាប់គោរពបូជា។ ដូច្នេះ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គួរដឹងពីរបៀបស្លៀកពាក់ និងឥរិយាបថដែលគួរធ្វើនៅប្រាសាទអង្គរវត្តដែលជាកន្លែងប្រវត្តិសាស្ត្រមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកអាជ្ញាធរអប្សរាបានចេញនូវក្រមប្រតិបត្តិអង្គរ សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិអនុវត្តតាមនៅពេលទៅកម្សាន្តនៅទីនោះ។ គោលដៅដែលរៀបរៀងក្រមប្រតិបត្តិនេះឡើងមក ដើម្បីធ្វើយ៉ាងណាធានាសុវត្ថិភាពភ្ញៀវ បទពិសោធទស្សនា និងគោរពដល់តំបន់អង្គរវត្ត។ ក្រមប្រតិបត្តិអង្គរនេះ ត្រូវបានតាក់តែងឡើងដោយមានការសហការជាមួយអ្នកស្រុកអង្គរ ភ្ញៀវទេសចរ មគ្គុទេ្ទសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទ។

ក្រមប្រតិបត្តិអង្គរ ដែលចេញដោយអាជ្ញាធរអប្សរាមានដូចជា៖

+សម្លៀកបំពាក់៖ នៅក្នុងតំបន់អង្គរត្រូវស្លៀកសម្លៀកបំពាក់ឱ្យបានសមរម្យ។ សម្លៀកបំពាក់ដែលមិនសមរម្យក្នុងវប្បធម៌ខ្មែរត្រូវហាមឃាត់ដាច់ខាតនៅតាមទីសក្ការៈ ដូចជា អាវវាលក្លៀក ចំហដើមទ្រូង ខោ និងសំពត់ខ្លីលើជង្គង់សុទ្ធតែជាសម្លៀកបំពាក់មិនសមរម្យ។

+ប្រាង្គប្រាសាទ៖ ហាមឃាត់ចំពោះការប៉ះពាល់រូបចម្លាក់ ឬ អង្គុយលើកន្លែងដែលមានសភាពទ្រុឌទ្រោម ការផ្អែកលើសំណង់ប្រាសាទ ការផ្លាស់ប្តូរទីតាំង ឬ យកថ្មបុរាណ និងគូសវាសលើថ្មជាដើម។ មិនគួរយកកាបូបស្ពាយក្រោយខ្នង ឆត្រមានដងមុតស្រួច ជើងទ្រម៉ាស៊ីនថត និងស្បែកជើងកែងខ្ពស់ក៏មិនគួរពាក់ចូលប្រាសាទដែរ។

+ទីសក្ការបូជា៖ មិនគួរមានសំឡេងរំខាន និយាយខ្លាំង ឬ ស្រែកឡូឡានៅកន្លែងទីសក្ការបូជា ដែលជាឥរិយាបថផ្ទុយពីវប្បធម៌ខ្មែរ និងរំខានដល់ការទស្សនារបស់ភ្ញៀវដទៃទៀត។ ដូចនេះ គួរទស្សនាដោយភាពស្ងៀមស្ងាត់ និងគោរពដល់ភ្ញៀវដទៃ។

+ទីតាំងហាមឃាត់៖ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរ និងដើម្បីអភិរក្សតំបន់អង្គរ សូមគោរពស្លាកសញ្ញានៅតាមប្រាសាទ។ នៅពេលទស្សនាសូមប្រយ័ត្ន និងហាមឡើងលើគំនរថ្ម។

+ការពិសារបារី និងចោលរាម៖ នៅឧទ្យានអង្គរហាមមិនឱ្យមានការពិសារបារី ព្រោះអាចរំខានដល់អ្នកដទៃ និងបង្កជាអគ្គីភ័យ។ ដើម្បីចូលរួមការពារ និងថែរក្សាបរិស្ថានកុំពិសារបារី និងចោលសំរាម។

+ការឱ្យស្ករគ្រាប់ ឬ ថវិកាដល់កុមារ៖ មិនគួរឱ្យស្ករគ្រាប់ ឬ លុយទៅកុមារឡើយ ព្រោះជំរុញឱ្យពួកគេឈប់រៀន និងមានទម្លាប់សុំទានភ្ញៀវទេសចរ។ ប្រសិនបើចង់ជួយកុមារ គួរផ្តល់អំណោយដល់អង្គការមនុស្សធម៌ដែលគេទទួលស្គាល់ថាជាអង្គការល្អ។

+ព្រះសង្ឃ៖ នៅកម្ពុជា ព្រះសង្ឃជាបុគ្គលសក្ការៈ ប្រសិនជាចង់ថតរូប ត្រូវសូមការអនុញ្ញាតពីព្រះសង្ឃជាមុន។ ចំពោះស្ត្រីវិញ មិនត្រូវប៉ះ ឈរ ឬ អង្គុយកៀកព្រះសង្ឃឡើយ។

អាជ្ញាធរអប្សរា បានបញ្ជាក់ជារឿយៗថា រាល់ការបង្ហោះ Drone ការថតរូបជាសន្លឹក ឬវីដេអូថើម្បីធ្វើអាជីវកម្មត្រូវសូមការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុនសិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម៨ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម