Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិលេខ ៧១ ​សេ កាត់​ស្ពានស្ទឹងត្រង់​ក្រូចឆ្មារ​សម្រេច​សាងសង់​បានជាង ៧០ ភាគរយ

បានផុស

នៅ

ផ្លូវជាតិលេខ ៧១ សេ ​ពី​ស្រុក​ចំការលើ​​ឆ្លង​កាត់​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​ចាក់​ធ្លាយ​ទៅ​ដល់​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ វឌ្ឍនភាព​​សាងសង់​មក​ដល់​ពេលនេះ​សម្រេច​បាន​ជាង ៧០ ភាគរយ។

ផ្តល់​សម្ភាសន៍​ដល់​កម្ពុជា​ថ្មីតាម​តេឡេក្រាម​ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា​​និង​ទំនាក់ទំនង​សាធារណៈ​ និង​ជាអ្នកនាំពាក្យក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គម្រោង​ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​បាន​៧៣,២៣% ដោយ​រំពឹងនឹង​បញ្ចប់​​ទាន់ពេលវេលា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង សុទ្ធាយុត្តិ បាន​បញ្ជាក់ថា ផ្លូវជាតិលេខ ៧១C មានប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ ចាប់ផ្តើម​សាងសង់​កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២១ ពីគីឡូម៉ែត្រលេខ ១៥៤+៧០០ ផ្លូវជាតិលេខ ៧ ស្ថិត​ក្នុងឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ ​៧១ ស្ថិតក្នុង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម។

គម្រោងផ្លូវនេះមាន​ការ​សាងសង់​ផ្លូវមេប្រវែង ៩២,៤៤៦ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់​ ៧ សង់ទីម៉ែត្រ មាន​កន្លែង​សម្រាប់​បត់ត្រឡប់​ ២ កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧ សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន ៩ ខ្សែ ប្រវែង ៦,៣៥៣ គ.ម ទទឹង​តួផ្លូវ ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST) ស្ពានចំនួន ១១ កន្លែង ប្រវែង ៨៧៥ មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន​២០២ កន្លែង។

បើតាមមន្រ្តីក្រសួង​សាធារណការ​ ​ផ្លូវ​នេះ​គ្រោង​ប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ ដោយ​ចំណាយថវិកាប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។

លោក​ ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​លើក​ឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ​កាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០២៣ ​ថា ​ផ្លូវ​ជាតិ​លេខ ៧១ សេ នៅ​ពេល​សាងសង់​រួច​​នឹងជួយ​សម្រួលការ​ធ្វើ​ដំណើរ និង​​​ចំណេញ​ពេលវេលា​ច្រើន​ណាស់។

លោក​អះអាង​ថា តាម​រយៈ​ផ្លូវជាតិ​លេខ ៧១ សេ បើ​ធ្វើ​ដំណើរ​ពី​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​ទៅ​បុរី​រដ្ឋបាល​ខេត្ត​មាន​ចម្ងាយ​តែ​ជាង ៦៥ គីឡូម៉ែត្រ។ តែ​បើ​ធ្វើ​ដំណើរ​ពី​សួង​ឆ្លង​កាត់​ទៅ​រកាករ ៥ ទៅ​ឈូក ទៅ​ស្ទឹងត្រង់​ក្រូចឆ្មារ​មាន​ចម្ងាយ​ដល់​ជាង ៨៥ គីឡូម៉ែត្រ​អីចឹង​ទេ​គឺ​ចំណេញ​ពេល​ច្រើន​តាម​រយៈ​ផ្លូវជាតិ​លេខ ៧១ សេ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម