Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៩១ នាក់ ពុលនំប៉័ងសាច់ពីហាងដ៏ល្បីនៅ វៀតណាម

បានផុស

នៅ

យោងតាមរបាយការណ៍ពីអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា មនុស្ស ៩១ នាក់ រួមទាំងជនបរទេស ៣៤ នាក់ ក្លាយជាជនរងគ្រោះនៃការពុលអាហារ នៅខេត្ត Quang Nam ភាគកណ្តាលប្រទេស វៀតណាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរសុខាភិបាលខេត្តបានរាយការណ៍កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែកញ្ញា ថា ជនរងគ្រោះ ៣២ នាក់អាចទៅផ្ទះវិញបាន បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យ ។ ហើយម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Da Nang ខណៈជនបរទេស ៤ នាក់ក្នុងនោះជាសះស្បើយ និងអាចដកដង្ហើមខ្លួនឯង ដោយគ្មានម៉ាស៊ីនខ្យល់ ។

ជនរងគ្រោះទាំង ៩១ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ព្រោះមានអាការៈគ្រុនក្តៅ ក្អួត ឈឺពោះ និងរាកពីរបីម៉ោង បន្ទាប់ពីញ៉ាំនំប៉័ងសាច់នៅ Banh Mi Phuong ដែលជាហាងនំប៉័ងដ៏ពេញនិយមក្នុងទីក្រុង Hoi An ។

ពេលនេះហាង Banh Mi Phuong ត្រូវបានផ្អាកដំណើរការ បន្ទាប់ពីឧបទ្ទវហេតុ ហើយមណ្ឌលសុខភាពក្នុងតំបន់ក៏បានយកគំរូអាហារពីហាងនំប៉័ងដើម្បីធ្វើតេស្តផងដែរ ។

យោងតាមសារព័ត៌មាន ​​VTC ហាង Banh Mi Phuong បានបរាជ័យក្នុងការបំពេញតាមស្តង់ដារអនាម័យចំណីអាហារដែលកំណត់ដោយអនុនាយកដ្ឋានសុវត្ថិភាព និងអនាម័យចំណីអាហារ ក្រោមមន្ទីរសុខាភិបាលខេត្ត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ អ្នកនេសាទ ៣ នាក់នៅវៀតណាម ពុលត្រីក្រពត រហូតស្លាប់ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៧ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

Sokha Hotels

ព័ត៌មានពេញនិយម