Connect with us

ជីវិតកម្សាន្ដ

ជុំ លីណូ ចេញមុខឆ្លើយតបក្រោយមានអ្នកចោទប្រកាន់ថា​ ជនជាឆបោក

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះម្ចាស់បទ “ប្រពន្ធរត់ចោល” លោក ជុំ លីណូ បានចេញមុខប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីត្រូវបានគេចោទថា លោកជាជនឆបោកពាក់ព័ន្ធការផ្សព្វផ្សាយលក់ដីឡូតិ៍នៅតំបន់ក្បែច្រកទ្វាអន្តរជាតិដូង-បានឡែម(ព្រំដែនខ្មែរ-ថៃ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការចេញមុខបកស្រាយឆ្លើយតបពីសំណាក់តារាចម្រៀងលោក ជុំ លីណូ នេះបានធ្វើឡើងក្រោយមានការលើកឡើងពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វ៉ាដេត ដែលបានចូលទៅខមមិនរិះគន់ថា បោកគេទៀតហើយអាបោក។ ចំណែកឯគណនីហ្វេសប៊ុកឈ្មោះ Theary Love ក៏បានរិះគន់ដែរថា ពួកអាបោក បន្តិតទៀតពួកឯងទៅដេកព្រៃសអស់ហើយ។

លោកជុំ លីណូ បានបញ្ជាក់ទៅកាន់ការលើកឡើងខាងលើនេះថា អ្នកដែលខមិននិយាយថារូបខ្លួនបោក សូមមើលវីដេអូននេះអោយច្បាស់។ លោកថា សូមប្រាប់ទៅបងវិញថា បើសិនជាបងដឹងអត់ទាន់ច្បាស់សូមបងកុំខមមិនបរិហាពួកខ្ញុំបែបនេះវាធ្វើឲ្យប៉ះពាល់ដល់ពួកខ្ញុំ ប៉ុន្តែមួយផ្លូវទៀតក៏អរគុណបងដែរដែលបានខមមិនបែបនេះធ្វើឲ្យខ្ញុំកាន់តែល្បី។

តារាចម្រៀង ជុំ លីណូ បាននិយាយបន្តទៀតថា បើសិនពួកបងចង់ដឹងច្បាស់ គឺអាចមកដល់ក្រុមហ៊ុនបាន ហើយខ្ញុំនិងបង្ហាញពាក់ព័ន្ធប្លង់រឹងដែលបានធ្វើហើយរួចរាល់ដើម្បីទុកផ្តល់ជូនអតិថិជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន។ លោកបន្ថែមថា សម្រាប់បងប្អូនផ្សេងទៀតមុននឹងការខមមិនជេរ ឬរិះគន់គួរចំណាយពេលមកដល់ក្រុមហ៊ុនសិនថា ក្រុមហ៊ុនបោក ឬមួយយ៉ាងណា។

ប្រាកដណាស់តារាចម្រៀងប្រុសចូលចិត្តស្តាយ៍បែបយុវវ័យលោក ជុំ លីណូ គេកត់សម្គាល់ថា សម្រាប់អាជីពសិល្ប:​របស់លោកបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម។ ខណ:ដែលពេលនេះលោកក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ។

គេនៅចាំបានថា តារាចម្រៀងលោក ជុំ លីណូ កន្លងមកលោកក៏ធ្លាប់បានចេញមុខអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នលើករណីទិញប៉ះចំដីខ្យល់ដែលនាំឲ្យខាត់បង់ថវិកាផ្ទាល់ខ្លួន។ លោក លីណូ ក៏បានប្រាបកម្ពុជាថ្មីតាមសាអេឡិចត្រូនិចកាលពីពេលកន្លងទៅដែរថា កន្លងមកលោកតែងផ្តល់ការអំពាវនាវជាបន្តបន្ទាប់ជុំវិញការទិញដីដោយមិនមានប្រភពច្បាស់លាស់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យចេញ​សេចក្ដីណែនាំ ហាមការ​ចែកចាយ ការតាំងលក់ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងជុំវិញបរិវណគ្រឹះស្ថានចំណេះទូទៅសាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

Sokha Hotels

ព័ត៌មានពេញនិយម