Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី បន្ថែមការនាំចូលអង្ករកាន់តែច្រើនឡើង ទុកពេលមានគ្រោះធម្មជាតិ

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករកាន់តែច្រើនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈដែលរដ្ឋាភិបាលមានគោលបំណងបំពេញស្តុកអង្ករដើម្បីទុកបង្ការ នៅពេលមានគ្រោះធម្មជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានស្តីទីនៃស្ថិតិជាតិឥណ្ឌូណេស៊ី លោកស្រី Amalia Adininggar Widyasanti បាននិយាយថា ឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន ១.៥៩ លានតោន ក្នុងអំឡុងខែមករាដល់ខែសីហា ដោយកើនឡើងពី ២៣៧,១៤៦ តោនដែលបាននាំចូលក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។

ទន្ទឹមនោះ ជាង​ពាក់​កណ្តាល​នៃ​ការ​នាំ​ចូលអង្ករ​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ​ចំនួន ៨០២,០០០ តោន នាំចូលមក​ពី​​វៀតណាម ៦៧៤ុំ០០០ តោន ឥណ្ឌា ៦៦,០០០ តោន និង​មកពី​ប៉ាគីស្ថាន ៤៥,០០០ តោន ។

សម្រាប់នៅឆ្នាំនេះ ឥណ្ឌូណេស៊ីត្រៀមនាំចូលអង្ករចំនួន ២.៣ លានតោន ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីបាតុភូត​អាកាសធាតុ El Nino ដែលអាចនឹងនាំឲ្យអាកាសធាតុនៅអាស៊ីអាគ្នេយ៍ស្ងួតហួតហែង ។

ដោយឡែកតាមរយៈទីភ្នាក់ងារអាហារជាតិឥណ្ឌូណេស៊ីបាននិយាយនៅដើមសប្តាហ៍នេះថា ការនាំចូលអង្ករសរុបរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុប ២.៩ លានតោន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម