Connect with us

ជីវិតកម្សាន្ដ

ចែកផ្លូវគ្នាប៉ុន្មានសប្ដាហ៍​ Vill ទើបចេញមុខទម្លាយការពិតពីក្រោយរឿងបែកគ្នាជាមួយ​ Jes

បានផុស

នៅ

ទំនាក់ទំនងស្នេហារយៈពេល ៤ឆ្នាំរវាងតារាស្រី Vill Wannarot និងតារាប្រុស Jes Jeshapipat ​បានបញ្ចប់មួយរយៈហើយ ប៉ុន្តែពួកគេទើបតែទម្លាយជាសាធារណៈកាលពីពីរបីសប្ដាហ៍មុនប៉ុណ្ណោះ ខណៈភាគីខាង Jes ធ្លាប់ចេញមុខបញ្ជាក់មូលហេតុនៃការបែកគ្នារួចហើយ​ ចំណែកភាគីខាង​ Vill បានរក្សាភាពស្ងៀមស្ងាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទើបតែថ្មីៗនេះ នៅក្នុងឱកាសចូលរួមក្នុងកម្មវិធីផលិតផលមួយ​ Vill បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតពាក់ព័ន្ធនឹងការបែកគ្នារវាងនាង និងអតីតមិត្តប្រុសលោក Jes ទៅកាន់ទស្សនិកជន។

ដូចដែល Jes ធ្លាប់ប្រាប់អ្នកសារព័ត៌មានកន្លងមក ការបែកគ្នារវាងពួកគេ មិនបង្កឡើងដោយភាគីទី៣ ឡើយ។ Vill ប្រាប់ថា វាជាបញ្ហារបស់អ្នកពីរនាក់ដែលពុំចុះសម្រុងនឹងគ្នា។ មុនពេលសម្រេចចែកផ្លូវគ្នា នាង និង Jes ព្យាយាម​សម្រប​ខ្លួន​តាមគ្នាអស់ពីសមត្ថភាពហើយ ប៉ុន្តែនៅតែរកចំណុចរួមមិនបាន។

ការកាត់ផ្ដាច់ទំនាក់ទំនងរយៈពេល ៤ឆ្នាំ ពិតជាពិបាកណាស់សម្រាប់ Vill តែយ៉ាងណាការខិតខំប្រឹងប្រែង និងការអត់ធ្មត់ វាលែងមានទៀត។ ចំពោះរឿងដែលថាតើនាងអាចធ្វើជាមិត្តជាមួយអតីតគូស្នេហ៍បានឬអត់ Vill ឆ្លើយថា រឿងវាចប់ហើយ ឱ្យវាចប់ចុះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jes បញ្ជាក់ច្បាស់ ចំណងស្នេហ៍ ៤ឆ្នាំរវាងលោក និង Vill បែកបាក់គ្នាហើយ

ចុចអាន៖ បវរកញ្ញា Engfa តុបតែងខ្លួនជាតួអង្គ Avatar ទស្សនិកជនមើលលែងស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម