ព័ត៌មានអន្ដរជាតិ
ថៃ នឹងដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់កម្មករនៅក្នុងខែវិច្ឆិកា
កាលពីថ្ងៃសុក្រទី១៥ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarn បានសន្យាថា ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាសម្រាប់កម្មករថៃ នឹងត្រូវដំឡើងនៅខែវិច្ឆិកា ។
លោក Phiphat និយាយថា “ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ នឹងត្រូវដំឡើងក្នុងឆ្នាំនេះ ហើយសំណើ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីពិចារណានៅថ្ងៃទី២៥ខែកញ្ញា ដើម្បីឲ្យប្រាក់ឈ្នួលថ្មីសម្រាប់ប្រជាជនថៃអាចធ្វើទៅបានក្នុងខែវិច្ឆិកា” ។
រដ្ឋមន្ត្រីបានថ្លែងបែបនេះ អំឡុងពេលលោកធ្វើដំណើរទៅកាន់ការិយាល័យកណ្តាលរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI)។ នៅទីនោះ លោកនិងមន្ត្រីជាន់ខ្ពស់ FTI បានពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា និងតម្រូវការដើម្បីបង្កើនផលិតភាពការងារ។
លោក Phiphat បង្ហើបថា “ខ្ញុំបានពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលជាមួយ FTI ដែលជាតំណាងវិស័យធុរកិច្ច ព្រោះពួកគេយល់ច្បាស់ពីបញ្ហាការងារ។ ខ្ញុំដឹងពីកង្វល់ធំ នៅក្នុងវិស័យឯកជន ទាក់ទងនឹងសំណើដំឡើងប្រាក់ឈ្នួលអប្បបរមា ហើយខ្ញុំនឹងពិភាក្សាជាមួយភ្នាក់ងារពាក់ព័ន្ធ នូវសំណើដែលខ្ញុំបានទទួលនៅថ្ងៃនេះ ដើម្បីដោះស្រាយបញ្ហាឲ្យបានច្បាស់ ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់និយោជក និងជាមួយលទ្ធផលដែលអាចទទួលយកបានសម្រាប់និយោជិត”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Phiphat មិនបានបញ្ជាក់ថាតើ ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមានឹងត្រូវដំឡើងប៉ុន្មាននោះទេ ប៉ុន្តែមុននេះ លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ធ្លាប់លើកឡើងថា ប្រាក់ឈ្នួល គួរតែបង្កើនដល់ ៤០០ បាតក្នុងមួយថ្ងៃ នៅត្រឹមចុងឆ្នាំ២០២៣។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមារបស់ប្រទេសថៃ គឺមានចន្លោះពី ៣២៨ទៅ ៣៥៤បាត អាស្រ័យតាមខេត្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ថៃ ប្រកាសអនុវត្តវិធានការ ឲ្យកសិករផ្អាកសងបំណុល នៅចុងឆ្នាំនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ