ព័ត៌មានជាតិ
តំណាងស្ថានទូតចិនសន្យាជួយដល់នគរបាលជាតិកម្ពុជា ពិសេសលើការកសាងសមត្ថភាពមន្ត្រី
តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានសន្យាបន្តជួយគាំទ្រដល់នគរបាលជាតិកម្ពុជា ទាំងមធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីនគរបាលជាតិ ដើម្បីរួមសហការលើការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។

ការសន្យានេះ បានធ្វើឡើងដោយលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលអមស្ថានទូតចិនប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក លី ស៊ាងមីង ជំនួសមុខឱ្យលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរជូនចំពោះលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ។ ក្នុងជំនួបនោះ លោកតំណាងទូតចិន បានស្នើសុំឱ្យលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្តចង្អុលដឹកនាំលើកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយថែមទៀត។

លោក លី ស៊ាងមីង ក៏បានសន្យាបន្តជួយគាំទ្រនគរបាលជាតិកម្ពុជា ទាំងមធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីនគរបាលជាតិកម្ពុជា ដើម្បីរួមសហការលើការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ដើម្បីបង្កើនភាពជិតស្និទ្ធ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងថ្នាក់ដឹកនាំកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ក្រសួងសន្តិសុខសាធារណៈចិន ក៏បានអញ្ជើញលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងផងដែរ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត បានឯកភាពទទួលយកការអញ្ជើញរបស់ភាគីចិន ដោយរង់ចាំពិនិត្យលើពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង។ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានគាំទ្រ និងរីករាយស្វាគមន៍នូវរាល់សំណើសុំផ្តល់កិច្ចសហប្រតិបត្តិការរបស់ភាគីចិន ដោយលោកនាយឧត្តមសេនីយ៍ បានស្នើចិនអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមកិច្ចព្រមព្រៀងរបស់ក្រសួងទាំងពីរ និងអនុស្សារណៈ ស្តីពីការបង្កើតការិយាល័យសម្របសម្រួលអនុវត្តច្បាប់។
ភាគីទាំងពីរ កម្ពុជា-ចិន ថែមទាំងបានឯកភាពគ្នាបន្តផ្លាស់ប្តូរព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានមូលដ្ឋានច្បាប់ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងបង្រ្កាបក្រុមឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួន៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ