Connect with us

ព័ត៌មានជាតិ

នគរបាលកម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមព្រំដែន

បានផុស

នៅ

នគរបាលជាតិកម្ពជា និងនគរបាលវៀតណាម ប្ដេជ្ញាបន្តសហការរួមគ្នាលើការប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាការស្វែងរកចាប់មុខសញ្ញាដែលបានរត់គេចខ្លួន។ ការប្ដេជ្ញារបស់នគរបាលទាំងពីរ ធ្វើឡើងដោយលោកនាយឧត្តមសេនីយ៍ ស ថេត និងលោកប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា បានពាំនាំនូវពាក្យពេចន៍ជូនពររបស់ក្រសួងនគរបាលវៀតណាម ជូនលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវតែងតាំងជា អគ្គស្នងការនគរបាលជាតិ។ ក្នុងឱកាសនោះ លោក LE VAN PHUONG បានបង្ហាញការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាម និងនគរបាលជាតិកម្ពុជា លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដ៏ដូចជាការស្វែងរកចាប់មុខសញ្ញាដែលរត់គេចខ្លួន។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាម។ តែយ៉ាងណា លោក ស ថេត បានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពស្របតាមផែនការនៃសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសបន្តជំរុញយន្តការដែលមានស្រាប់ក្នុងការផ្តល់កិច្ចសហប្រតិបត្តិរវាងកម្ពុជា-វៀតណាម ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីបម្រើឱ្យវិស័យសន្តិសុខ សណ្តាប់ធ្នាប់ នៃប្រទេសទាំងពីរ។

ជាងនេះទៅទៀត លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ជូនលោកប្រធានស្ថានតំណាង អំពីគោលជំហររក្សាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលថ្នាក់ដឹកនាំនគរបាលជាតិ នៃប្រទេសទាំងពីរសម្រេចបាន និងប្តេជ្ញាបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធជារៀងរហូត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម