Connect with us

សន្តិសុខសង្គម

មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ

បានផុស

នៅ

បុរសជនសង្ស័យ ឈ្មោះ សូត្រ សិទ្ធី អាយុ៥៣ ឆ្នាំ តួនាទីនាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ព្រែកឯង ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការបន្ទាប់ពីបើករថយន្ត Highlander ស្លាកលេខភ្នំពេញ 2AB 4983 ទៅបុកស្រ្តីម្នាក់ធ្លាក់ពីលើម៉ូតូ រួចបន្តបើកកិនបណ្តាលឲ្យស្លាប់នៅមុខវត្តឫស្សីស្រស់ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ជនបង្ក និងស្ត្រីរងគ្រោះជាប្ដីប្រពន្ធនឹងគ្នា។ស្ត្រីជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលបានឱ្យដឹងថា បុរសជាប្តីបានចុះចោលផ្ទះទៅរស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយសារទំនាស់ក្នុងគ្រួសារ។

បើតាមមន្ត្រីនគរបាល ធាតុពិតជនបង្កមានចេតនាបង្កហេតុដោយបើករថយន្ត Highlander តាមពីក្រោយស្ត្រីរងគ្រោះ ខណៈកូនស្រីកំពុងឌុបម្ដាយទៅផ្សារដោយជនបង្កជាប្តីបានបើករថយន្តបុកម៉ូតូជនរងគ្រោះពីក្រោយរួចកិនក្បាលស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់រួចយករថយន្តទៅប្លុងចោលនៅក្បែរបងវិទ្យាល័យច្បារអំពៅចម្ងាយ២គីឡូម៉ែត្រពីចំណុចកើតហេតុដោយបានដោះស្លាកលេខរថយន្តចោលមុនគេចខ្លួច។ បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម