Connect with us

ព័ត៌មានជាតិ

ACU បណ្តុះបណ្តាលមន្រ្តី ៤០០នាក់ ស្តីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ

បានផុស

នៅ

អង្គភាពប្រឆាំងំពើពុករលួយ (អ.ប.ព) បើកវគ្គបណ្យុះបណ្តាល ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ ដល់បេក្ខជន៤០០រូប ដែលត្រៀមប្រឡង​ក្រមខណ្ឌមន្ត្រីរាជការស៊ីវិល អ.ប.ព ឆ្នាំ២០២៣។ នេះបើតាមការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ អ.ប.ព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

រូបភាពពី៖ អង្គភាពប្រឆាំងអំពើពុករលួយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម អ.ប.ព វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១ថ្ងៃ ដោយធ្វើបទឧទ្ទេសនាមពីលោក ឃាង សេង អនុប្រធាន អ.ប.ព និងលោក កែវ នាថមុនី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ។

រូបភាពពី៖ អង្គភាពប្រឆាំងអំពើពុករលួយ

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីច្បាប់ស្តីពីការប្រឆាំង​អំពើពុករលួយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ និងវាក្យសព្ទគតិយុត្តជាភាសាបរទេស។ បន្ថែមពីនោះក៏មានការបណ្តុះបណ្តាលពីទ្រឹស្តីបច្ចេកទេសក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាលដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ អ.ប.ព ឆ្នាំ២០២៣ផងដែរ៕

រូបភាពពី៖ អង្គភាពប្រឆាំងអំពើពុករលួយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម