ព័ត៌មានជាតិ
ពលរដ្ឋជាង៣០នាក់ អះអាងថា ចាញ់បោកសាលាបង្រៀនបើកបរមួយខាតអស់ប្រាក់ជាច្រើន
ទីស្នាក់ការបង្រៀនបើកបរដៃចំណាប់សាខាប្រចាំខេត្តរតនគិរី រងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តថា ពួកគាត់បានចាញ់បោកអស់លុយជាច្រើនរយដុល្លារក្នុងម្នាក់ៗ ដោយសាលាបង្រៀនបើកបរតម្រូវឲ្យបង់លុយជាមុន និងចេញប័ណ្ណបើកបរឲ្យពួកគាត់តាមក្រោយ នៅពេលរៀនចប់ ប៉ុន្តែជាលទ្ធផលពីរនាក់ប្តីប្រពន្ធ ជាម្ចាស់សាលាបើកបរ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
លោក គា កេតុលា ជាជនរងគ្រោះក្នុងចំណោមមនុស្សជាង៣០នាក់ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា លោកទៅសាលាបង្រៀនបើកបរដៃចំណាប់ដែលមានទីស្នាក់ការនៅកណ្តាលក្រុងបានលុង មុននិងចូលរៀនបើកបរតម្រូវឲ្យបង់លុយមុនចំនួន២២០ដុល្លារ មានក្រដាសវិក័យប័ត្រត្រឹមត្រូវ។
លោក គា កេតុលា បានបញ្ជាក់ថា បញ្ហានេះ មិនមែនកើតឡើងតែរូបលោកម្នាក់នោះទេ មានពលរដ្ឋជាច្រើននាក់ទៀត ដោយក្នុងម្នាក់ៗអស់លុយដូចគ្នា។ អ្នករងគ្រោះរូបនេះ បានបន្តថា «ឥឡូវខ្ញុំ កំពុងតែរៀបចំប្រមូលស្នាមមេដៃជនរងគ្រោះទាំងនោះ ដាក់ពាក្យបណ្តឹងទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។
ទាក់ទិនបញ្ហាខាងលើនេះ កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីសាលាបង្រៀនបើកបរដៃចំណាប់បានទេ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ដោយឡែកលោក ឃឹម រមន្នី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ប្រាប់កម្ពុជាថ្មី តាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកមិនទាន់បានទទួលព័ត៌មាននៅឡើយ ដោយលោកអះអាងថា នឹងបន្តយកចិត្តទុកដាក់លើបញ្ហានេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា