Connect with us

ជីវិតកម្សាន្ដ

អេង វ៉ាណង យំអង្វរផលិតករជំពាក់លុយថ្លៃថត ឲ្យជួយដោះស្រាយ

បានផុស

នៅ

តារា​សម្ដែង​អ្នកនាង អេង វ៉ា​ណង បច្ចុប្បន្ន​កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហារីក​ដំណាក់កាល​ទី ៣ មិន​ទាន់​ធូរ​ស្រាល​ដូច​ដើម​នៅឡើយ​ទេ ពោល​នៅតែ​បន្ត​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ការ​ចាក់​ថ្នាំ​គីមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ស្ថានភាព​ជំងឺ​នេះ​តារា​សម្តែង អេង វ៉ា​ណង ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា ពេលនេះ​នាង​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៀត​ហើយ ខណៈ​ស្ថានភាព​ជំងឺ​បាន​ធ្វើ​ទុក្ខ​ខ្លាំង​លើ​រាងកាយ។ ប៉ុន្តែ​ជា​បន្តបន្ទាប់ គេ​ឃើញ​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជីវិត ព្រមទាំង​ជូនពរ​ឲ្យ​តារា​រូប​នេះ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​គ្រប់គ្នា។

ដោយឡែក ថ្មីៗនេះ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក សា​វិ​ន ហ្វី​លីព បាន​ធ្វើការ​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​វីដេអូ​ជួប​ផ្ទាល់​ជាមួយ​អ្នកនាង អេង វ៉ា​ណង ដូច្នេះ​ថា « អេង វ៉ាណង យំ​សំពះ​អង្វរ​ផលិតករ​ដែល​ជំពាក់​លុយ​គាត់ ៣០០ ដុល្លារ ថ្លៃ​ថត​រឿង​ភាគ ឲ្យ​ជួយ​សង​ផង ខណៈ​ពេលនេះ ផលិតករ​ល្បី​ឈ្មោះ​រូប​នេះ​កំពុង​រស់នៅ​អាមេរិក​យ៉ាង​រំភើយ»។

តាមរយៈ​កិច្ច​សម្ភាសន៍​តារា​សម្តែង​អ្នកនាង អេង វ៉ា​ណង បាន​បញ្ជាក់​ថា ពេលនេះ​នាង​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​ដើម្បី​ចេញទៅ​ចាក់​គីមី និង​បាញ់​កាំរស្មី​នៅ​ប្រទេស​ថៃ ដែល​នឹង​ត្រូវ​ចេញទៅ​ឆាប់ៗ​នេះ។

យ៉ាងណាមិញ កញ្ញា ពីយ៉ា ដែល​ជា​មិត្តភ័ក្ដិ​ជួយ​យកអាសា អេង វ៉ាណង បាន​ឲ្យ​ដឹង​ដែរ​ថា មក​ដល់​ពេលនេះ​នៅ​មាន​ផលិតករ​មួយ​ចំនួន​ជំពាក់​លុយ​ថ្លៃ​ថត អេង វ៉ាណង មិន​ទាន់​សង​នៅឡើយ​ទេ។

នាង បាន​អំពាវនាវ ក៏ដូចជា​ស្នើ​ដល់​ផលិតករ​ដែល​ជំពាក់​លុយ​ថ្លៃ​ថត​អ្នកនាង អេង វ៉ាណង មេត្តា​ចេញ​មុខ​ដោះស្រាយ​សង​ផង ខណៈ​ពេលនេះ វ៉ាណង កំពុង​ជួប​ការ​លំបាក​ខ្លាំង។ ម្យ៉ាងទៀត អេង វ៉ា​ណង ក៏​ត្រូវ​ចាក់​បន្ថែម​ថ្នាំ​គីមី​លើក​ទី ៥ នា​ពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បី​គម្រប់​ឲ្យ​គ្រប់​ចំនួន ៨ ដង។ ចំណែក​ឯ​ការ​បាញ់​កាំរស្មី​ក៏​ត្រូវ​ធ្វើឡើង​ឲ្យ​គ្រប់​ចំនួន ២០ ដង​ផង​ដែរ ខណៈ​ការ​ចំណាយ​ម្តងៗ​អស់​ចំនួន​ច្រើន។

សូម​ជម្រាប​ថា កន្លងមក​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​ក្នុង​ចង្កោម​សិល្បៈ មាន​ការ​ភ្ញាក់ផ្អើល ហើយ​បង្ហាញ​ក្តី​បារម្ភ​ស្ទើរ​គ្រប់គ្នា បន្ទាប់ពី​តារា​សម្ដែង​អ្នកនាង អេង វ៉ាណង បាន​ទម្លាយ​ថា បច្ចុប្បន្ន​អ្នកនាង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ដ៏​កាច​សាហាវ គឺ ជំងឺ​មហារីក ដែល​បាន​និង​កំពុង​ញាំញី​រាងកាយ​យ៉ាង​ពិបាក​ខ្លាំង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម