Connect with us

ជីវិតកម្សាន្ដ

ទង្វើបវរកញ្ញា ២ រូប ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា

បានផុស

នៅ

អ្នកគាំទ្រ និង​អ្នក​និយម​តាមដាន​ស្នេហា​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ សរសើរ​ចំពោះ​សកម្មភាព និង​ទង្វើ របស់​បវរកញ្ញា​ខ្មែរ​ពីរ​រូប ដែល​ជា​គំរូ​ល្អ​សម្រាប់​សិល្បៈ​ផ្សេងៗ ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រី​ស្អាត​ទាំង ២ រូប​នេះ គឺ កញ្ញាឯក ភឹម ស្រីនោ ម្ចាស់​មកុដ Miss Grand Cambodia 2023 និង កញ្ញា កុយ អេណា បវរកញ្ញា​លំដាប់​រង​ទី ១ ក្នុង​កម្មវិធី Miss Grand Cambodia 2023។ អ្នក​ទាំង ២ រូប​នេះ សុទ្ធតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​សមត្ថភាព​ខ្លាំង​ដូចៗ គ្នា។

បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​មួយ​នា​ទឹកដី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ពិសេស គេ​ឃើញ​កញ្ញា ភឹម ស្រីនោ និង កុយ អេណា បញ្ចេញ​សមត្ថភាព​យ៉ាង​ល្អ ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន ព្រមទាំង​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់។

ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​លើក​ឡើង​ថា «ម្ចាស់​បេះដូង​ទាំង ២ ស្រលាញ់​ណាស់ ចរិត​ល្អ ចេះ​ថែរក្សា​គ្នា​ទៅវិញទៅមក បើ អេ​ណា មកវិញ​ដឹង​តែ​គាំទ្រ ១ លាន​ភាគរយ»។ អ្នកគាំទ្រ​បាន​សរសើរ​ដែរ​ថា ទង្វើ​នេះ​ពិត​សក្ដិសម​សម្រាប់​ការ​គាំទ្រ​នៅ​ក្នុង​វិស័យ​បវរកញ្ញា។

ចំណែក​កញ្ញា កុយ អេណា បាន​និយាយ​ដែរ​ថា «នាង​ខ្ញុំ ពិត​ជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង និង​អរគុណ​ទៅ​ដល់ PD ដែល​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស ពិសេស​ចូលរួម​ក្នុង​កម្មវិធី Miss grand 𝐊𝐫𝐮𝐧𝐠𝐓𝐡𝐞𝐩 𝐌𝐨𝐡𝐚𝐧𝐚𝐤𝐡𝐨𝐧 2024 ជាមួយ CEO Miss Grand Cambodia និង queen Nano នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

នាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចនៅហ្វីលីពីនក្នុងខែកុម្ភៈខាងមុខ

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងកសិកម្មដាក់ទុន ៥ លានដុល្លារ ផ្តល់កម្ចី​ដល់កសិករ​ បង្កើត​សហគមន៍​​កសិកម្មទំនើប​ខ្នាតធំ​ ផលិតស្រូវសែនក្រអូប​ក្នុង​ខេត្តកំពង់ធំ

សេដ្ឋកិច្ច៨ នាទីutes មុន

ទូរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៤៤ គ្រឿងទៀត បានដឹកមកដល់កម្ពុជា

សន្តិសុខសង្គម១២ នាទីutes មុន

ចៅសង្កាត់ភ្លេីងឆេះរទេះ ណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងមេភូមិពង្រឹងការពារសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

AirlineRatings បញ្ជាក់ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥

ព័ត៌មានជាតិ២៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

Sokha Hotels

ព័ត៌មានពេញនិយម