ព័ត៌មានជាតិ
ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីរដ្ឋបាលជលផល និងអង្គការ UNIDO បានផ្ដើមដឹកនាំអ្នកសារព័ត៌មានមកពី១៨ស្ថាប័ន ចុះធ្វើទស្សនកិច្ចសិក្សានៅតាមសហគ្រាសជលផលមួយចំនួនក្រោយប្រមូល ផល ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន CAP Fish។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/01-10-edited.jpg)
ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទៅតាមសហគ្រាសមួយចំនួនស្ថិតក្នុងរាជធានី-ខេត្តចំនួន៤ ពោលគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តសៀមរាបដែលដឹកនាំដោយលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម តំណាងរដ្ឋបាលជលផល និងអ្នកជំនាញរបស់អង្គការ UNIDO។
ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងផ្អែកលើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម ក្រោមគម្រោង CAP Fish ដែលបានគាំទ្រដល់សហគ្រាសជលផលចំនួន២៨ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម បង្កើតផលជាវិជ្ជមានតាមរយៈការបង្កើតការងារ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/02-9-1024x614.jpg)
ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មាន មុនចេញដំណើរនៅថ្ងៃទី១៧ ខែកញ្ញានេះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានថ្លែងថា គោលបំណងនៃដំណើរទស្សននេះ ដើម្បីផ្តល់ឱកាសដល់បណ្តាញ សារព័ត៌មានអាចសិក្សាស្វែងយល់កាន់តែច្បាស់នូវការអភិវឌ្ឍអាជីវកម្ម ការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងការអភិវឌ្ឍវិស័យឯកជន។ បន្ថែមលើនេះ នឹងចូលរួមផ្សព្វផ្សាយអំពីភាពជោគជ័យនៃការអនុវត្តគម្រោងរបស់រដ្ឋបាលជលផល និងអង្គការ UNIDO បង្ហាញអំពីការអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់សុវត្ថិភាពម្ហូបអាហារ។
ឆ្លៀតឱកាសនោះដែរ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានស្នើដល់អ្នកសារព័ត៌មានដែលបានចូលរួមទស្សនកិច្ចសិក្សានេះ ជួយជំរុញដល់ការផ្សព្វផ្សាយអំពីសហគ្រាសជលផលឱ្យកាន់តែទូលំទូលាយ ពិសេសការជំរុញផលិតផលជលផលដែលមានគុណភាព ហើយមានតម្លៃសមរម្យទាំងនេះដល់ប្រជាពលរដ្ឋទូទៅអាចទទួលប្រើប្រាស់បាន ដើម្បីធានាដល់សុវត្ថិភាពចំណីអាហារ សុខភាពសាធារណៈ ព្រមទាំងការបង្កើនទីផ្សារផលិតផលជលផលថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/03-12-1024x614.jpg)
គួរជម្រាបថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAP Fish) គឺជាកម្មវិធីជលផលទទួលបានការឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប ដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ CAP Fish ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ននៃអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលជលផល។ លើសពីនេះ កម្មវិធីនេះ ក៏បានជួយគាំទ្រវិស័យឯកជនក្នុងការអភិវឌ្ឍកែច្នៃផលជលផល តាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកាវិនិយោគ និងបង្កើតយន្តការគាំទ្រដល់ធុរកិច្ច សំដៅធានាបាននិរន្តរភាពសម្រាប់វិស័យនេះ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច