Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ថៃ ពិចារណារើទៅរស់នៅក្នុងវិមានរដ្ឋាភិបាលដើម្បីងាយ​ស្រួល​ធ្វើការ និងកុំឲ្យពលរដ្ឋស្ទះចរាចរណ៍

បានផុស

នៅ

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន បាននិយាយថា លោកកំពុងតែគិតពិចារណាអំពីការផ្លាស់ទៅរស់នៅនៅក្នុងវិមានរដ្ឋាភិបាលដើម្បីងាយស្រួលក្នុងការធ្វើការងារ ជាពិសេសដើម្បីសម្រួលការកកស្ទះចរាចរណ៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីការបិទផ្លូវលើក្បួនធ្វើដំណើររបស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេតថា បានប្រាប់កាសែត The Standard ក្នុងបទសម្ភាសន៍មួយថា បច្ចុប្បន្នលំនៅឋានរបស់លោកគឺស្ថិតនៅចំកណ្ដាលទីក្រុងបាងកក ដូច្នេះក្បួនធ្វើដំណើរទាំងទៅ និងមកកន្លែងធ្វើការ អាចនឹងធ្វើឲ្យចរាចរណ៍កាន់តែកកស្ទះ ។ ជាងនេះទៅទៀត ការរើទៅរស់នៅវិមានរដ្ឋាភិបាលនឹងកាត់បន្ថយថ្លៃចំណាយលើក្បួនធ្វើដំណើរ និងសន្សំសំចៃប្រេងសាំងជាដើម ។

ទន្ទឹមនោះ លោក Chai Watcharong អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក សេតថា បានស្នើឲ្យសមាជិកគណៈរដ្ឋមន្ត្រីកាត់បន្ថយចំនួនប្រាក់របស់អ្នកជាប់ពន្ធដែលបានចំណាយលើការធ្វើដំណើររបស់ពួកគេ និងកាត់បន្ថយចំនួន ក៏ដូចជាទំហំនៃក្បួនធ្វើដំណើរផងដែរ ។

គួរបញ្ជាក់ថា មុនពេលឡើងកាន់តំណែងជាផ្លូវការ លោកនាយករដ្ឋមន្ត្រីថៃរូបនេះចង់ជួសជុលបន្ទប់មួយចំនួននៅក្នុងអគារ Pakdibodin ដែលស្ថិតនៅក្នុងបរិវេណវិមានរដ្ឋាភិបាល ហើយប្រែក្លាយកន្លែងទាំងនោះទៅជា “បន្ទប់សម្រាកលំហែកាយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ ថៃ នឹងដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់កម្មករនៅក្នុងខែវិច្ឆិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម