Connect with us

ព័ត៌មានជាតិ

នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាប បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រគល់​ឲ្យ​មេព្រៃ​ថែរក្សា​បន្ត

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយ​គ្រឿង​លោតឆ័ត្រ​បម្រុង​យក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​បង្ក្រាប​នេះ ធ្វើឡើង​នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​០២ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ព្រមទាំង​លោក វរសេនីយ៍ឯក ជ្រិញ គឹម​នី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក​បានដាក់​កម្លាំង​ស្រាវជ្រាវ រហូត​ឈានដល់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-1107 ដឹកឈើ​ប្រភេទ​លេខ​២ ដោយ​បាន​ដឹកជញ្ជូន​ពី ខេត្តព្រះវិហារ​មក​។

លោក​បន្ត​ថា បន្ទាប់ពី​ឃាត់​រថយន្ត​នោះបាន ខាង​លោក​ក៏បាន​អូស​យកមក​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកថែរក្សា​បន្ត​។​លោក​បន្ថែមថា ឈើ​ទាំងនោះ​អាចមាន​ចំនួន​ប្រមាណ​ជា​ជិត​៣​ម៉ែត្រគូប​។

នៅ​រសៀល​ថ្ងៃ​ដដែល ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប នៅ​មិនទាន់​បញ្ជាក់​ថា ឈើ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ដោយសារ​កំពុង​វាស់វែង​សិន​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម