Connect with us

កីឡា

ក្រុមបាល់ទះកម្ពុជាប៉ះឥណ្ឌា ក្នុងកីឡាអាស៊ីម៉ោង៦ល្ងាចស្អែក

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ឥណ្ឌា​ វេលា​ម៉ោង៦​ល្ងាច (ម៉ោង​នៅ​កម្ពុជា) ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​ឆ្នាំ​២០២៣) នៅ​ប្រទេស​ចិន។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​កីឡា​ក្នុង​​ព្រឹត្តិការណ៍​ទ្វីប​អាស៊ី លើក​ទី​១៩ នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន​កាល​ពី​ម្សិល​មិញ​ពោល​គឺ​ទៅ​ដល់​មុន​កីឡា​កម្ពជា​ផ្សេង​ៗ​ទៀត ពី​ព្រោះ​ត្រូវ​ប្រកួត​មុន​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេលា​ម៉ោង​៦​​ល្ងាច​ ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​នេះ ក្រុម​កម្ពុជា​បើក​ឆាក​ប៉ះ​ឥណ្ឌា​ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល C ដែល​មាន​ក្រុម​ខ្លាំង​ប្រចាំ​អាស៊ី​គឺ​កូរ៉េ​ខាង​ត្បូង​នៅ​ជា​មួយ​ផង។ ការ​ប្រកួត​នេះ កម្ពុជា​ត្រូវ​ការ​ឈ្នះ​តែ​មួយ​ប្រកួត​ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ​​បន្ត​ដែរ។

នៅ​ថ្ងៃ​​ទី​២១ ខែ​កញ្ញា​ កម្ពុជា​ត្រូវ​បន្ត​ប្រកួត​ជា​មួយ កូរ៉េ​ខាង​ត្បូង វេលា​ម៉ោង​១:៣០​នាទី ប៉ុន្តែ​កូរ៉េ​ខាង​ត្បូង​ត្រូវ​ប្រកួត​បើក​ឆាក​ជា​មួយ​​ឥណ្ឌា​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

ខាង​ក្រោម​ជា​ឈ្មោះ​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​១២​នាក់ និង​គ្រូ

  • លោក អាំង សិរីសិដ្ឋ អគ្គលេខាធិការ​ជា​ប្រតិភូ​ដឹក​នាំ
  • លោក លី ជូន គ្រូ​បង្គោល
  • លោក ហ្វ្រីអូល បារីយូស បិតតុ ជា​គ្រូ​ជំនួយ
  • សួន ចាន់ណារ៉ូ ជា​កីឡាករ
  • វឿន វាសនា ជា​កីឡាករ
  • ថុល រតនៈ ជា​កីឡាករ
  • សឿន ហេង ជា​កីឡាករ
  • គួច ម៉ុម ជា​កីឡាករ
  • ប៊ន ណារិទ្ធ ជា​កីឡាករ
  • ពិន សារ៉ុន ជា​កីឡាករ
  • មឿន ម៉េងឡាយ ជា​កីឡាករ
  • ទឹម សុវណ្ណដារ៉ា ជា​កីឡាករ
  • ធី ម៉េងហួង ជា​កីឡាករ
  • មួន និមល ជា​កីឡាករ
  • ឌិន ស៊ីដែន ជា​កីឡាករ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម