ព័ត៌មានជាតិ
ខេត្តស្វាយរៀង បំពាក់អំពូលភ្លើង LED ភ្លឺស្អាតសន្សំសំំចៃបច្ចេកវិទ្យាក្រុមហ៊ុនជប៉ុន
រដ្ឋបាលខេត្តស្វាយរៀង កំពុងបន្តគម្រោងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈនាពេលរាត្រីដើរដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃនៅតាមទីប្រជុំជន និងតំបន់មួយចំនួនក្នុងក្រុងស្វាយរៀង។
ជាគម្រោងបន្តមានស្រាប់ ដែលបានបំពាក់អំពូលភ្លើងបំភ្លឺផ្លូវជាង ៤០០ បង្គោលមកហើយ រាយបណ្តាក់នៅក្នុងក្រុងស្វាយរៀង នៅទីប្រជុំជនក្រោលគោ និងនៅស្វាយជ្រុំ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់កម្ពុជាថ្មីថា រដ្ឋបាលខេត្តនៅតែបន្តគម្រោងសាងសង់បង្គោលភ្លើង បំពាក់អំពូលភ្លើងបំភ្លឺផ្លូវនៅក្នុងខេត្ត និងទីប្រជុំជន គ្រាន់តែបច្ចុប្បន្នរដ្ឋបាលខេត្តអនុវត្តទៅតាមដំណាក់កាលប៉ុណ្ណោះ។ ការបន្តគម្រោងបំពាក់ភ្លើងបំភ្លឺឆ្លាតវៃ គឺរដ្ឋបាលខេត្តធ្វើទៅតាមលទ្ធភាពចំណូលថវិកាដែលខេត្តរកបាន។
“ យើងធ្វើរាល់ថ្ងៃ មានថវិកាប៉ុណ្ណា យើងធ្វើប៉ុណ្ណឹង ដាក់ជាច្រើនកន្លែងហើយ គ្រាន់តែកន្លែងខ្លះ យើងចង់សាកល្បងអំពូលក្រុមហ៊ុននេះ ក្រុមហ៊ុននោះ”។
បច្ចុប្បន្នខេត្តស្វាយរៀង មានអំពូលភ្លើងដាក់បំភ្លឺផ្លូវសាធារណៈប្រមាណជាង ៤០០ បង្គោល ដែលត្រូវបានដាក់ដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀង។
តំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិ ដែលផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ័យប្រភេទ LED ថ្មីៗនេះបានធ្វើបទបង្ហាញមួយទៅកាន់អាជ្ញាធររដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ័យ នៅខេត្តស្វាយរៀង។
លោក ហែម ពិសិដ្ឋបញ្ជាក់ថា តំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ មានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈ។ រដ្ឋបាលខេត្តសង្ឃឹមថាក្រុមហ៊ុននឹងបន្ធូរបន្ថយតម្លៃសមស្រប ដើម្បីផ្តល់លទ្ធភាពឲ្យរដ្ឋបាលខេត្តត្រៀមកញ្ចប់ថវិកាសម្រេចលើគម្រោងមួយនេះ។
អំពូលភ្លើងឆ្លាតវ័យផ្តល់អត្ថប្រយោជន៍រួមចំណែក ក្នុងកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ