KPT+
បានម្តាយក្មេកដែលមាន៥ ចំណុចនេះកូនប្រសាជាមនុស្សមានសំណាងបំផុត
ក្រោយរៀបការប្ដីប្រពន្ធខ្លះបែកផ្ទះនៅដោយឡែក ប៉ុន្តែខ្លះទៀតត្រូវរស់នៅជាមួយគ្រួសារសាច់ថ្លៃ។ មិនថារស់នៅបែបណា គ្រប់គូត្រូវប្រឈមជាមួយម្ដាយក្មេកដោយខានមិនបាន។
បើរៀបការជួបម្ដាយក្មេកចិត្តមិនបាន កូនប្រសាច្បាស់ជាវេទនាចិត្ត ប៉ុន្តែបើជួបម្ដាយក្មេកចិត្តបាន នោះចាត់ទុកថា កូនប្រសាមានសំណាងបំផុត។ ទាំងនេះជាចរិតម្ដាយក្មេកកម្រជួប៖
១. មិនទាមទារឲ្យកូនប្រសារយល់ចិត្តគ្រប់រឿង
គ្មាននរណា យល់ចិត្តនរណាម្នាក់ទៀតបានទាំងស្រុងនោះទេ។ ហេតុនេះបានជាម្តាយក្មេកល្អមិនព្យាយាមដាក់សម្ពាធលើកូនប្រសា ដើម្បីឲ្យគេផ្គាប់ផ្គុនចិត្តគ្រប់រឿងនោះឡើយ។ គាត់មិនទាមទារទំនួលខុសត្រូវពីកូនប្រសាហួសប្រមាណ និងតែងតែពេញចិត្តចំពោះអ្វីដែលកូនអាចធ្វើបាន។
២. មិនឲ្យយោបល់បែបបង្គាប់បញ្ជា
ទោះបីមិនយល់ស្របជាមួយនឹងទង្វើរបស់កូនក៏ដោយ ក៏គាត់នៅតែផ្តល់យោបល់ល្អៗ ដើម្បីចង្អុលបង្ហាញ ដោយមិនលំអៀង និងមិនដែលបង្គាប់បញ្ជាត្រូវតែធ្វើតាមដាច់អហង្ការឡើយ ព្រោះគ្រប់យ៉ាងម្ដាយមានគោលបំណងល្អចំពោះកូន។
៣. មិនតិះដៀលកូនប្រសា
ម្ដាយក្មេកល្អ មិនរិះគន់តិះដៀលឬស្តីបន្ទោសខ្លាំងៗ ដៀមដាមកូនប្រសា ព្រោះតែកំហុសបន្តិចបន្តួច ដោយអចេតនានោះឡើយ។ គាត់រមែងចំណាយពេលស្តាប់ពីហេតុផល សួរតាមសម្រួល និងមិនព្យាយាមបន្ថែមភ្លើងពេលឃើញកូនទាំងពីរឈ្លោះគ្នា។
៤. មិនចែករំលែកបញ្ហាកូនប្រសាទៅអ្នកដទៃ
ក្នុងនាមជាម្តាយក្មេកម្នាក់ ក៏ជាមនុស្សចាស់ទុំមួយរូប គាត់មិនចេះតែដើរនិយាយប្រាប់គេប្រាប់ឥតឈប់ឈរពីរឿងរ៉ាវអាថ៌កំបាំងកូនប្រសាខ្លួនប្រាប់អ្នកដទៃឡើយ។ គាត់មានតែការជួយរក្សាអាថ៌កំបាំងនិងពិភាក្សាក្នុងគ្រួសារឯងតែប៉ុណ្ណោះ ពេលកូនមានបញ្ហាឬឈ្លោះប្រកែកគ្នា។
៥. ស្រឡាញ់ស្មើៗគ្នា
ជឿថា មនុស្សក្តីគ្រប់រូប ពិតជាមិនអាចចែករំលែកក្ដីស្រឡាញ់ឲ្យស្មើគ្នាពិតមែន ប៉ុន្តែម្តាយក្មេកល្អនឹងព្យាយាមមានទំនោរទៅកូនប្រសារាល់គ្នា ក៏ដូចជាចៅៗឲ្យបានប្រហាក់ប្រហែលគ្នា។ ដោយសារគាត់មិនចង់ធ្វើឲ្យកូនៗនិងចៅៗ អាក់អន់ស្រពន់ចិត្ត ខ្វះភាពកក់ក្តៅពីលោកយាយឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BRIDES
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល