Connect with us

កីឡា

Arsenal បានឈ្នះ Everton នៅទឹកដី Goodison Park លើកដំបូងតាំងពីឆ្នាំ២០១៧

បានផុស

នៅ

ក្លិបកាំភ្លើងធំ Arsenal បានយកឈ្នះក្លិប Everton ក្នុងលទ្ធផល ១-០ ដែល​បាន​ក្លាយ​ជាជ័យជម្នះលើកដំបូងរបស់​ខ្លួន​​នៅកីឡដ្ឋាន Goodison Park គិតតាំងពីឆ្នាំ ២០១៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាចថាជារឿងលំបាកមួយរបស់ Arsenal ក្នុងការយកឈ្នះ Everton ក្នុងជំនួបក្រៅដីបើរាប់ចាប់តាំងពីឆ្នាំ២០១៧។ ជ័យជម្នះចុងក្រោយរបស់ក្លិប Arsenal ទៅលើ Everton នៅកីឡដ្ឋាន Goodison Park គឺចាប់តាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៧។​

ចាប់តាំងថ្ងៃនោះ Arsenal មិនទាន់រកបានជ័យជម្នះក្រៅដីលើ Everton ឡើយ។ ក្រុម​កាំភ្លើង​ធំ ត្រូវរង់ចាំអស់រយៈពេលជាង៦ឆ្នាំ​ទើប​​រក​បាន​ជ័យជម្នះក្រៅដីជាលើកដំបូងក្នុងការលេងទល់ជាមួយ Everton។

គិតត្រឹមសប្ដាហ៍ទី៥ ក្នុងពានរង្វាន់ Premier League ក្លិប Arsenal ឈរលេខ៤ មាន១៣ពិន្ទុដោយប្រកួត៥លើក ឈ្នះ៤ និង​ស្មើ១ ខណៈ Everton ឈរនៅលេខ១៨ ទើប​រក​បាន១ពិន្ទុ​ប៉ុណ្ណោះ​ពី​បរាជ័យ​៤លើក និងស្មើ១​លើក។

ប្រវត្តិប្រកួត៥លើករបស់ Arsenal នៅកីឡដ្ឋាន Goodison Park

  • Everton ១-០ Arsenal ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩
  • Everton ០-០ Arsenal ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩
  • Everton ២-១ Arsenal ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០
  • Everton ២-១ Arsenal ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១
  • Everton ២-១ Arsenal ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម