ជីវិតកម្សាន្ដ
ក្រុមហ៊ុន Meta សម្រេចបិទ បទ”អនុស្សាវរីយ៍វត្តជោតញ្ញាណ” របស់ លោក សុះ ម៉ាច
អ្នកគាំទ្របានសម្ដែងការសោកស្ដាយគ្រប់គ្នា បន្ទាប់ពីបទចម្រៀង ១ បទ ច្រៀងដោយលោក សុះ ម៉ាច ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក (Meta) សម្រេចបិទដោយសារភ្លេងជាប់កម្មសិទ្ធិបញ្ញា ក្រោយផុសបានត្រឹមតែពេល ២ ថ្ងៃ ប៉ុណ្ណោះ។
តារាចម្រៀងលោក សុះ ម៉ាច បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា លោកពិតជាសោកស្ដាយណាស់ ខណៈបទចម្រៀងមួយបទនេះត្រូវបានក្រុមហ៊ុនហ្វេសប៊ុកបិទ។ លោកថា តាមពិតលោកគ្មានបំណងយកបទនេះធ្វើអាជីវកម្មនោះទេ ទោះបីជាពេលច្រៀងថតក៏មិនគិតថាច្រៀងដើម្បីយកជាមុខរបរដែរ គឺគ្រាន់តែកម្សាន្តប៉ុណ្ណោះ។
លោក សុះ ម៉ាច បន្តថា «គួរឲ្យសោកស្ដាយណាស់ បទចម្រៀង”អនុស្សាវរីយ៍វត្តជោតញ្ញាណ” ដោយមានការគាំទ្រច្រើនពេលខ្ញុំផុសផ្ញើជូនមិត្តសម្លាញ់ ញឹម វណ្ណារ័ត្ន ដែលជាអ្នកនិពន្ធ និងជូនដល់ប្រជាពលរដ្ឋដែលរស់នៅកោះកុងស្តាប់កម្សាន្តបាន ២ ថ្ងៃ ត្រូវបានក្រុមហ៊ុន Meta សម្រេចបិទដោយសារភ្លេងជាប់កម្មសិទ្ធិបញ្ញា»។
តារាជើងចាស់លោក សុះ ម៉ាច បញ្ជាក់ទៀតថា បំណាច់មហាជនលោកគាំទ្រច្រើន លោកក៏សម្រេច ចិត្តធ្វើភ្លេងថ្មីទៅជាលក្ខណៈជាខ្មែរ និងច្រៀងឡើងវិញ ព្រមទាំងថត MV តាមសំណូមពរ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់ និងអបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងមកដល់ពេលខាងមុខផងដែរ។ ដូច្នេះសូមរង់ចាំស្តាប់ ទស្សនា និងគាំទ្រលោកផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព