ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងពិភពលោកងើបឡើងវិញ ដោយសារតែកើនតម្រូវការនៅ ចិន
តម្លៃប្រេងពិភពលោកបានកើនឡើងខ្ពស់វិញនៅចន្ទនេះ ដោយសារតែការពង្រីកឱនភាពផ្គត់ផ្គង់នៅក្នុងត្រីមាសទី ៤ រួមជាមួយសុទិដ្ឋិនិយមនៃការងើបឡើងវិញនូវតម្រូវការក្នុងប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក ។
ប្រេងឆៅអាមេរិកម៉ាក Brent បានឡើងថ្លៃ ៣៩ សេន ឬ ០.៤ ភាគរយ ដល់តម្លៃ ៩៤.៣២ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនប្រេងឆៅ West Texas Intermediate (WTI) មានតម្លៃ ៩១.៣០ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៥៣ សេន ឬ ០.៦ ភាគរយ ។
តម្លៃប្រេង Brent និង WTI បានឡើងថ្លៃ ៣ សប្តាហ៍ជាប់ៗគ្នាឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ហើយកំពុងឆ្ពោះទៅរកការឡើងថ្លៃប្រចាំត្រីមាសដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិភាគមកពីធនាគារ ANZ របស់អង់គ្លេសបាននិយាយថា ការកាត់បន្ថយទិន្នផលរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី អាចជំរុញទីផ្សារទៅជាឱនភាព ២ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទី ៤ ហើយក៏អាចធ្វើឲ្យទីផ្សារប្រឈមនឹងការឡើងថ្លៃបន្ថែមទៀតផងដែរនៅឆ្នាំ ២០២៤ ។
បច្ចុប្បន្ន កំណើនតម្រូវការប្រេងពិភពលោកកំពុងស្ថិតនៅលើផ្លូវដែលឈានដល់ ២.១ លានបារ៉ែលក្នុងមួយថ្ងៃ ស្របតាមការព្យាករណ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Yahoo
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់