Connect with us

ព័ត៌មានជាតិ

CAPFish-Capture ផ្ដល់ជំនួយគិតជាទឹកប្រាក់ពី ២ម៉ឺន៥ពាន់ដុល្លារ ទៅ១០ម៉ឺនដុល្លា ដល់សហគ្រាសចំនួន២៨

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូលផល (CAPFish-Capture) បានគាំទ្រដល់សហគ្រាសចំនួន២៨ ជាជំនួយបច្ចេកទេស និង សម្ភារបរិក្ខារ ទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ CQS ។ នេះជាការគូសបញ្ជាក់របស់ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល។

(លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល ខាងឆ្វេង។ រូបថតដោយ៖ ធឿន វ៉ាន់សុង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពុំ សុថា បានគូសបញ្ជាក់ជាមួយអ្នកសារព័ត៌មានបែបនេះ នៅមុនដំណើរទស្សនកិច្ចសិក្សានិងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅតាមរាជធានីខេត្តចំនួន៤ ដូចជា រាជធានីភ្នំពេញ កណ្ដាល កំពង់ធំ​ និងសៀមរាប។

(រូបថតដោយ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

លោក ពុំ សុថា បានឱ្យដឹងទៀតថា  មានសហគ្រាសចំនួន០៨ ទទួលបាននិមិត្តសញ្ញាគុណភាពផលផលិតផល​ជលផលកម្ពុជា CQS ដែលក្នុងនោះនិមិត្តសញ្ញាគុណភាពផលផលិតផល​ជលផលកម្ពុជាពេញលេញ ចំនួន០៤ និង និមិត្តសញ្ញាគុណភាពផលផលិតផល​ជលផលកម្ពុជាធម្មតាចំនួន០៤។

បើតាមកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម  បានឱ្យដឹងថា ក្រសួងកសិកម្មបានបង្កើត​​វប្បធម៌​សុវត្ថិភាពម្ហូបអាហារ និងបានរៀបចំបង្កើត និងដាក់អោយប្រើប្រាស់ និមិត្តសញ្ញាគុណភាពផលផលិតផល​ជលផលកម្ពុជា (CQS) សម្រាប់លើកទឹកចិត្ត ឱ្យវិស័យឯកជនអនុវត្ត ដើម្បីឆ្លើយតបតាមតំរូវការ​ទីផ្សារទាំង​ក្នុង​តំបន់និងអន្តរជាតិ។

(កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថតដោយ៖ ធឿន វ៉ាន់សុង)

ជាមួយគ្នានេះ និមិត្តសញ្ញាគុណភាពផលផលិតផល​ជលផលកម្ពុជា(CQS) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ ដើម្បីរួមចំណែកលើកកម្ពស់ ពាណិជ្ជកម្មផល ផលិតផលជលផល។ បន្ថែមពីនេះ ក្រសួងកសិកម្ម នឹងមិនបញ្ឈប់ត្រឹមនេះទេ ដោយនិមិត្តសញ្ញាគុណភាពផលផលិតផល​ជលផលកម្ពុជា(CQS) អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតផលកសិកម្មផ្សេងទៀត ផ្អែកលើបទពិសោធន៍ជោគជ័យ និងកិច្ចសហការជាមួយអង្គការ UNIDO៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម