ព័ត៌មានជាតិ
ពលករខ្មែរម្នាក់ស្លាប់ ក្រោយត្រឡប់មកពីប្រទេសថៃបានជាង ១០ ថ្ងៃ
ស្ត្រីម្នាក់អាយុ២២ឆ្នាំ មានទីលំនៅភូមិ ស្រះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានស្លាប់កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង១៥ នាទី។ តាមកការបញ្ជាក់របស់អាជ្ញាធរ ករណីនេះមិនមែនស្លាប់ដោយជំងឺកូវីដ-១៩ទេ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១ និង១៥ នាទី មានករណី ស្លាប់ពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មូលហេតុនៃការស្លាប់ គឺបូសនៅក្នុងខួរក្បាល (Abcá cérébrale)។
ពលករខាងលើ និងប្តីបានមកដល់ប្រទេសកម្ពុជា តាមច្រកចំបក់ ស្រុកម៉ាឡៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ និងបានបញ្ជូនមកដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យម៉ាឡៃ នៅវេលាម៉ោង៩ និង៤៥នាទីព្រឹក ដោយ មានអាការៈ តម្លុញ ឈឺក្បាល ក្តៅខ្លួនខ្លាំង (៣៩.៥ អង្សារ) និងមានក្អួតចង្អោរ។
ដោយពិនិត្យឃើញអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រូពេទ្យប្រចាំការ បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ដើម្បីធ្វើការពិនិត្យ ព្យាបាល និងតាមដានសភាពជំងឺជាបន្ត។
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង៣០នាទី បន្ទាប់ពីការតាមដាន និងព្យាបាល សភាពអ្នកជំងឺនៅមិនបានធូរស្បើយ ទើបសម្រេចបញ្ជូនមកធ្វើការព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ។ អ្នកជំងឺបានមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង១៨ និង៤០ នាទី នាថ្ងៃខែឆ្នាំដដែល។ ពេលមកដល់មន្ទីពេទ្យ អ្នកជំងឺត្រូវបានបែងចុះពីឡានគិលានសង្គ្រោះបន្ទាប់មកទៀតក្រុមគ្រូពេទ្យ បាន ពិនិត្យ និងសួរប្រវត្តិអ្នកជំងឺឃើញថា អ្នកជំងឺមានប្រវត្តិឈឺក្បាលរយៈពេល២ខែមកហើយ និងមានអាការៈ ឈឺក្បាលកាន់តែខ្លាំង ក្អួត រឹងក និងពិបាកកំរើក ឈឺពោះ វង្វេងស្មារតី។ អ្នកជំងឺ និងប្តី ត្រូវបានយកសំណាក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លទ្ធផលអវិជ្ជមាន។
ក្នុងរយៈពេលសម្រាកព្យាបាល និងតាមដាន ចាប់ពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាល តាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់បំផុត និងមានកិច្ចសហការផ្តល់ការគាំទ្របច្ចេកទេសពីលោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យថ្នាក់ជាតិ ដែលមកប្រចាំការនៅភូមិភាគបាត់ដំបង។
ដោយសភាពរបស់អ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅជាលំដាប់ ទោះបីជាក្រុមគ្រូពេទ្យខិតខំសង្គ្រោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះគាត់បានឡើយ ហើយក៏បានទទួលមរណភាព នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង១៥នាទី ដោយមូលហេតុបូសក្នុងខួរក្បាល (Accéebrae)។
រដ្ឋបាលខេត្តបញ្ជាក់ដែរថា ករណីស្ត្រីដែលទទួលមរណភាពខាងលើ មិនមែនស្លាប់ ដោយសារជំងឺកូវីដ១-៩ទេ។ ជាមួយគ្នានោះ រដ្ឋបាលបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសពផងដែរ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ