ព័ត៌មានអន្ដរជាតិ
តើអ្នកទោសដែលអាមេរិកនិងអ៊ីរ៉ង់ ដោះដូរគ្នា មាននរណាខ្លះ?
ជនជាតិអាមេរិកចំនួនប្រាំនាក់ ដែលជាប់ឃុំនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានដោះលែងវិញហើយកាលពីថ្ងៃចន្ទទី១៨ខែកញ្ញា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់រដ្ឋបាលលោក ចូ បៃដិន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងការឈប់បង្កកប្រាក់ ៦ពាន់លានដុល្លារជាថ្នូរនឹងសេរីភាពរបស់អ្នកទោសទាំងនោះ។
អ្នកទាំង៥ បានធ្វើដំណើរចេញពីទីក្រុងតេហេរ៉ង់ តាមយន្តហោះកាតា ទៅកាន់ទីក្រុងដូហា រួចនឹងបន្តដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់មួយរូប។
ជនជាតិអាមេរិកទាំង៥ ត្រូវបានកាត់ទោសក្នុងប្រទេសអ៊ីរ៉ង់ ឲ្យជាប់ពន្ធនាគារ១០ឆ្នាំលើបទចោទប្រកាន់ចារកម្មខុសៗគ្នា។
ដូចនេះ តើពួកគេជានរណាខ្លះ?
Siamak Namazi
សារព័ត៌មាន BBC News រាយការណ៍ថា លោក Namazi អាយុ៥១ឆ្នាំ គឺជាអ្នកជំនួញជនជាតិអាមេរិក ដើមកំណើតអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៥ ហើយកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ឆ្នាំជាមួយឪពុកឈ្មោះ Baquer ពីបទ “សហការជាមួយសត្រូវបរទេស”។
Morad Tahbaz
យោងតាមសារព័ត៌មាន The Associated Press បានឲ្យដឹងថា លោក Tahbaz ដែលជាអ្នកអភិរក្សជនជាតិអាមេរិកដើមកំណើតអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៨ ហើយក៏ទទួលការកាត់ទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំផងដែរ។
សារព័ត៌មាន BBC រាយការណ៍ថា លោក Tahbaz អាយុ៦៧ឆ្នាំត្រូវបានចាប់ខ្លួន រួមជាមួយអ្នកអភិរក្សជនជាតិអ៊ីរ៉ង់៨នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីប្រើកាមេរ៉ាដើម្បីតាមដានសត្វខ្លាអាស៊ីជិតផុតពូជ។
Emad Shargi
សារព័ត៌មាន CBS News រាយការណ៍ថា លោក Shargi អាយុ៥៦ឆ្នាំ កើតនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែបានចាកចេញពីកាលពីក្មេង។ បន្ទាប់ពីគាត់ និងប្រពន្ធ ផ្លាស់ទីលំនៅទៅនៅប្រទេសអ៊ីរ៉ង់ Shargi ត្រូវបានឃុំខ្លួនក្នុងខែមេសា ឆ្នាំ ២០១៨ ប៉ុន្តែត្រូវដោះលែងឲ្យនៅក្រៅឃុំ ហើយ ៨ខែក្រោយមក ការចោទប្រកាន់លើរូបគាត់ត្រូវបានទម្លាក់ចោល។ គាត់ត្រូវបានចាប់ខ្លួនជាលើកទីពីរក្នុងឆ្នាំ ២០២០ ហើយកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ឆ្នាំពីបទចោទប្រកាន់ចារកម្ម។
អ្នកទោស២នាក់ទៀត មិនបញ្ចេញអត្តសញ្ញាណ
ជនជាតិអាមេរិក២នាក់ ដែលត្រូវដោះលែង បានសុំមិនបញ្ចេញឈ្មោះ ថ្វីបើ CBS News បានរាយការណ៍ថា បុគ្គលម្នាក់ក្នុងចំណោមនោះ មានភេទស្រី ជាអតីតបុគ្គលិកអង្គការសហប្រជាជាតិក៏ដោយ។
ចំណែកអ្នកទោសអ៊ីរ៉ង់ទាំង៥នាក់ ដែលអាមេរិកដោះលែងមានដូចជា Mehrdad Moein Ansari, Kambiz Attar Kashani, Reza Sarhangpour-Kafrani, Amin Hassanzadeh និង Kaveh Lotfolah Afrasiabi៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Hill
ចុចអាន៖ អាមេរិក បញ្ជូនទ័ព ៣០០០នាក់ទៅមជ្ឈិមបូព៌ា ដើម្បីកំញើញ អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ