ព័ត៌មានអន្ដរជាតិ
រាជរដ្ឋាភិបាលថៃ សម្រេចបញ្ចុះតម្លៃអគ្គិសនីបន្ថែមទៀត ជូនប្រជាជន
នៅថ្ងៃចន្ទទី១៨ខែកញ្ញា គណៈរដ្ឋមន្ត្រីថៃ បានសម្រេចកាត់បន្ថយថ្លៃអគ្គិសនីបន្ថែមទៀត មកនៅត្រឹម ៣.៩៩ បាត (ប្រហែល ៤៦១រៀល) ក្នុងមួយគីឡូវ៉ាត់។ រឿងនេះកើតឡើង ក្រោយការសម្រេចចិត្តកាលពីសប្តាហ៍មុន ក្នុងការចុះថ្លៃពី ៤.៤៥បាត មកនៅ ៤.១០បាត ក្នុងមួយគីឡូវ៉ាត់។

ទោះបីជាយ៉ាងណាក៏ដោយ គណៈរដ្ឋមន្ត្រី មិនបានបញ្ជាក់ច្បាស់ថា តើការចុះថ្លៃនេះ នឹងត្រូវអនុវត្តប៉ុន្មានខែ ឬអូសបន្លាយយូរយ៉ាងណានោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Watcharong និយាយថា បន្ទាប់ពីការកាត់បន្ថយតម្លៃ លើកដំបូងកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី សេតថា ថាវីស៊ី បានចាត់ឲ្យរដ្ឋមន្ត្រីថាមពល Pirapan Salirathavibhaga ពិចារណាថាតើការបញ្ចុះតម្លៃបន្ថែមទៀត នឹងអាចធ្វើទៅបានដែរឬទេ ហើយមកដល់ថ្ងៃចន្ទ ទើបគណៈរដ្ឋមន្ត្រីសម្រេចអនុម័តតែម្តង។
គួរបញ្ជាក់ជាថ្មី បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោក សេតថា, គណៈរដ្ឋមន្ត្រីបានសម្រេចនៅថ្ងៃពុធទី១៣ខែកញ្ញា ក្នុងការចុះថ្លៃអគ្គិសនីពី ៤.៤៥ បាត មក ៤.១០ បាត ក្នុងមួយគីឡូវ៉ាត់។

គណៈរដ្ឋមន្ត្រី ក៏បានសម្រេចកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតមកនៅក្រោម ៣០បាតក្នុងមួយលីត្រផងដែរ ចាប់ពីថ្ងៃទី២០ខែកញ្ញាទៅ។
ការចុះថ្លៃអគ្គិសនីនិងប្រេង គឺស្ថិតក្នុងចំណោមគោលនយោបាយអាទិភាពខ្ពស់បំផុត ដែលដាក់ចេញដោយគណបក្សភឿថៃ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។
លើសពីនេះ គណៈរដ្ឋមន្ត្រី ក៏បានសម្រេចចិត្តបើកប្រាក់ខែមន្ត្រីរាជការ មួយខែពីរដងផងដែរ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ ហើយនៅត្រីមាសទីបួនឆ្នាំនេះ រដ្ឋាភិបាល នឹងអនុវត្តការផ្អាកសងបំណុលរបស់កសិករ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក សេតថា ចាប់ផ្តើមអនុវត្ត ការចុះថ្លៃអគ្គិសនីនិងប្រេងម៉ាស៊ូត ជូនប្រជាជនថៃ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?