Connect with us

KPT+

រដ្ឋ​អ្នកមានទាំង ៦ ដែល​​មានមហាសេដ្ឋី​រស់នៅ​ច្រើន​ជាង​គេ

បានផុស

នៅ

ទាំងនេះ​គឺ​ជា​រដ្ឋ​ទាំង ៦ ដែល​មាន​ចំនួន​មហាសេដ្ឋី​ប្រមូលផ្ដុំ​គ្នា​រស់នៅ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

១. កាលីហ្វ័រនីញ៉ា ​១៦៥ ពាន់​លាន​ដុល្លារ រក​ប្រាក់​ចំណេញ​បាន ៧២ ,៧ ពាន់​លាន​ដុល្លារ។​ បុគ្គល​ដែល​មាន​ជាង​គេ៖ LARRY ELLISON។  រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​​នេះ​ ក៏​ជា​រដ្ឋ​ដែល​មាន​មហាសេដ្ឋី​ ​មាន​ទម្ងន់​ធ្ងន់​ជាងគេ ​និង​ជា​កន្លែង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​គេ ក្នុង​ចំណោម​ទីក្រុង​ចំនួន​បី​ក្នុង​តំបន់​ពេញ​និយម​បំផុត​សម្រាប់​ប្រទេស។ ហើយ​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ប្រជាប្រិយ​ជាងគេ​គឺ សាន់ហ្វ្រាន់​ស៊ីស្កូ ឡូសអេនជឺឡេស និង​សាន់ចូស។

. ញូយ៉ក ១១៨ ពាន់​លាន​ដុល្លារ រក​ប្រាក់​ចំណេញ​បាន ៥២១,៥ កោដិ​ដុល្លារ បុគ្គល​ដែល​មាន​ជាង​គេ៖ MICHAEL BLOOMBERG។ ស្ទើរ​តែ​ពាក់កណ្ដាល​នៃ​មហា​សេដ្ឋី​នៅ​ញូវយ៉ក​ បាន​មក​ពី​វិស័យ​ហិរញ្ញវត្ថុ​និង​ការ​វិនិយោគ។ ហើយ​ក៏​ជា​រឿង​គួរ​​ភ្ញាក់ផ្អើល​សម្រាប់​រដ្ឋ​ ដែល​ជា​កន្លែង​ស្តុក​ភាគហ៊ុន​ធំ​បំផុត​ពីរ​របស់​ពិភពលោក។ ទីនេះ​ក៏​ជា​ផ្ទះ​របស់​មហា​សេដ្ឋី​ថ្មី Jay-Z ដែល​បាន​ប្រារព្ធ​ទីក្រុង​ញូវយ៉ក​ក្នុង​ឆ្នាំ ២០០៩“ អាណាចក្រ​រដ្ឋ” ។

៣. ផ្លរីដា ៥៨ ពាន់​លាន​ដុល្លារ រក​ប្រាក់​ចំណេញ​បាន ១៨៣,២ ពាន់​លាន​ដុល្លារ អ្នក​មាន​ជាង​គេ៖ FTHOMAS PETERFFY ។ គឺជា​ទីក្រុង​ដែល​លោក​ដូណាល់ត្រាំ ផ្លាស់ប្ដូរ​សេតវិមាន​នៅ​កន្លែង​នោះ​ហើយ​ក៏​ជា​ទីតាំងរបស់​លោក Carl Icahn ថា​ស្ថាបនិក​និង​ជា​ម្ចាស់​ភាគហ៊ុន​នៃ សហគ្រាស Icahn  ​រស់នៅ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. តិចសាស់ ៥៦ ពាន់​លាន​ដុល្លារ រក​ប្រាក់​ចំណេញ​បាន ២៣៨,៩ ពាន់​លាន​ដុល្លារ បុគ្គល​ដែល​មាន​ជាងគេ៖ ALICE WALTON។ មាន​ហេតុផល​ដែល​គេ​ហៅថា​តែ​រដ្ឋ​តិចសាស់​ ដោយសារ​តែ​មាន​មហាសេដ្ឋី ២០ នាក់​ និង​មាន​ភោគ​ទ្រព្យ​ពី​ប្រេង​ឧស្ម័ន​ឬ​បំពង់​បង្ហូរ​ប្រេង។ លោក Richard Kinder ដែល​ជា​ប្រធាន​ក្រុមហ៊ុន​បំពង់​បង្ហូរ​ប្រេង​ធំ​ជាង​គេ​បំផុត​របស់​ជាតិ​ គឺ​ជា​មហាសេដ្ឋី​ថាមពល​បំផុត​របស់​រដ្ឋ។

. វ៉ាស៊ីនតោន ១២ ប៊ី​លាន ​រក​ប្រាក់​ចំណេញ​បាន ៣២១,៤ ពាន់​លាន​ដុល្លារ អ្នក​មាន​ជាង​គេ៖ JEFF BEZOS។  មហា​សេដ្ឋី​រស់នៅ  Bezos និង Bill Gates អ្នក​មាន​ពីរ​នាក់​នៅ​លើ​ពិភពលោក​រូបនេះ បាន​ទាញ​យក​ទ្រព្យសម្បត្តិ​ជា​មធ្យម​សម្រាប់​សមាជិក​ក្លឹប​ក្បៀស​ទាំង​បី​របស់​ខ្លួន​ដល់ ២៦,៨ ពាន់​លាន​ដុល្លារ។

. GEORGIA ១២ ប៊ី​លាន រក​ប្រាក់​ចំណេញ​បាន ៤១,៦ ពាន់​លាន​ដុល្លារ បុគ្គល​ដែល​មាន​ជាងគេ ៖ JIM KENNEDY។​ នេះគឺ​ជា​ទីក្រុង​ដែល​មាន​ខ្សែ​សង្វាក់​អាហារ​រហ័ស Chick-fil-A មាន​មូលដ្ឋាន​នៅ​ Atlanta បាន ធ្វើ​ត្រាប់​តាម​មហា​សេដ្ឋី​ពីរ​រូប​គឺ Bubba និង Dan Cathy ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម