ព័ត៌មានអន្ដរជាតិ
រូបសំណាកទេវតាតម្លៃជាង១ម៉ឺនដុល្លារនៅ ចិន រងការចំអកពីមហាជនថាមុខអាក្រក់
រូបសំណាកទេវតានៅប្រទេសចិន បានក្លាយជាប្រធានបទនៃការសើចចំអកតាមអ៊ីនធឺណិត។ ដោយសារតែរូបរាងមិនស្អាត សូម្បីតែមន្ត្រីមូលដ្ឋានក៏រិះគន់សិល្បករដែលបង្កើតមកផងដែរ។
បើតាមរបាយការណ៍ពី South China Morning Post បានបង្ហាញពីវីដេអូនៃរូបសំណាកទេពអប្សរ Peony Fairy ក្នុងរឿងព្រេងនិទាន នៅសួនឧទ្យានមួយក្នុងភូមិ Nansong ខេត្ត Henan ភាគកណ្តាលប្រទេសចិន។ វាបានក្លាយជានិន្នាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ បន្ទាប់ពីអ្នកទេសចរម្នាក់បានបង្ហោះឃ្លិបដោយដាក់ខេបសិនថា កង្វះធាតុដ៏ស្រស់ស្អាត។
ម្ចាស់ឃ្លិបក៏បានបញ្ចេញមតិផ្ទាល់ខ្លួនដោយស្មោះត្រង់ថា “នាងមានរូបរាងមិនប្រក្រតី! ហើយមានរូបរាងមិនសមនឹងខ្លួន មានចង្កេះវែង និងជើងខ្លី អាក្រក់មើលពេក”។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា មួយខែមុនសួនបើក អ្នកភូមិបានណែនាំសិប្បករប្រជាប្រិយពីរនាក់ដែលមាននាមត្រកូល Song និង Wang ដើម្បីធ្វើរូបសំណាក។ បន្ទាប់មក អ្នកទាំងពីរបានធ្វើដំណើរទៅសិក្សានៅសួន Wangcheng ក្នុងទីក្រុង Luoyang ដែលជាទីក្រុងធំមួយក្នុងខេត្តដែលល្បីល្បាញខាងការតាំងផ្កា peony ហើយបានថតរូបរូបចម្លាក់ Peony Fairy ទុកជាឯកសារយោង សម្រាប់រូបចម្លាក់ដែលពួកគេគ្រោងនឹងបង្កើត។
ទោះជាយ៉ាងណាក៏ដោយ រូបសំណាកកម្ពស់ ៥.៨ ម៉ែត្រនេះត្រូវបានសាងសង់ក្នុងរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ ដោយចំណាយអស់ ៨០,០០០ យន់ (១ ១០០០ ដុល្លារអាមេរិក) ដែលបង់ដោយគណៈកម្មាធិការភូមិ។ នៅពេលឃ្លិបនៃរូបសំណាកនោះត្រូវបានគេបង្ហោះតាមអ៊ីនធឺណិត ហើយត្រូវបានគេមើលជាង ៥ លានដង បង្កឲ្យមានការរិះគន់ក្នុងទិសដៅជាច្រើន។
ក្នុងនោះមានមតិខ្លះបាននិយាយថា រូបសំណាក់នេះបានធ្វើឲ្យពួកគេសើចរហូតដល់ស្លាប់ គួរឲ្យអស់សំណើចណាស់ដោយសារតែមុខមាត់។ ស្របពេលដែល ថ្មីៗនេះមន្ត្រីភូមិម្នាក់មិនត្រូវគេបញ្ចេញអត្តសញ្ញាណ បានចេញមកបំភ្លឺជុំវិញបញ្ហាថា “មតិអាក្រក់ និងការរំពឹងទុកដ៏អាក្រក់អំពីរូបសំណាក។ នេះគឺដោយសារតែជំនាញវិជ្ជាជីវៈនៅមានកម្រិតរបស់សិប្បករជនបទរបស់យើង។ មានគម្លាតដ៏ធំរវាងរូបរាងបច្ចុប្បន្នរបស់រូបសំណាក និងការរចនាដើមដែលមានបំណង។ យើងនឹងយកចំណុចនេះទៅពិចារណា និងពង្រឹងការត្រួតពិនិត្យការងារបែបនេះនៅពេលអនាគត។ ជំហានបន្ទាប់គឺជួសជុល និងកែលម្អរូបចម្លាក់ទេពអប្សរ peony ដើម្បីមើលទៅស្រស់ស្អាតជាងមុន”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីនាយករដ្ឋមន្ត្រីថៃច្រើនរូប ខ្លាចរអា មិនហ៊ានស្នាក់នៅភូមិគ្រឹះប្រណិតរបស់រដ្ឋាភិបាល?
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»