Connect with us

ជីវិតកម្សាន្ដ

សាវិន ហ្វីលីព ឲ្យប្រយ័ត្នជំងឺធ្លាក់ទឹកចិត្តជាឃាតកស្ងៀមស្ងាត់បំផុត

បានផុស

នៅ

តារា​សម្ដែង​ល្បីឈ្មោះ​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ រឿង​”​អ្នកទោស​ហែក​គុក​” លោក សាវិន ហ្វីលីព បាន​ចេញ​មក​ចែករំលែក​បទពិសោធន៍ និង​បំផុស​ឲ្យ​មហាជន​ត្រូវ​ប្រយ័ត្ន​ជំងឺ​បាក់​ទឹកចិត្ត ព្រោះ​ជា​ឃាតក​ស្ងៀមស្ងាត់​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង លោក សាវិន ហ្វីលីព បាន​បញ្ចេញ​វីដេអូ​ភ្ជាប់​ខ្លឹមសារ​ថា «សូម​ប្រយ័ត្ន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ជា​ឃាតក​ស្ងៀមស្ងាត់​បំផុត បើ​មិន​ស្វែងរក​ការ​ព្យាបាល​ទេ អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត»។ លោក​បញ្ជាក់​ថា លោក​ធ្លាប់​ជួប​បញ្ហា​នេះ​កាលពី​អំឡុង ៧ ឆ្នាំ​មុន ពេល​ដែល​ដឹង​ថា អ្នក​ម្ដាយ​របស់​លោក​បាន​កើត​មេរោគ​ថ្លើម​ប្រភេទ (C)។

លោក សាវិន ហ្វីលីព បន្ត​ថា ជំងឺ​បាក់​ទឹកចិត្ត​នេះ​បច្ចុប្បន្ន​កើត​ច្រើន​នៅ​ក្នុង​ស្រទាប់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ​នៅ​ទូទាំង​ពិភពលោក​តែម្ដង ហើយ​យើង​អាច​និយាយ​បាន​ថា​វា​ជា​ជំងឺ​ម្យ៉ាង​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត ព្រោះ​ជំងឺ​នេះ​ជា​ឃាតក​ស្ងៀមស្ងាត់​បំផុត។ លោក​ថា តាំងពី ៧ ឆ្នាំ​មុន លោក​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ខ្លាំង​មែនទែន បន្ទាប់ពី​ដឹង​ថា​ម្ដាយ​មាន​មេរោគ​ថ្លើម​ខាងលើ។

លោក សាវិន ហ្វីលីព បញ្ជាក់​ថា «កាលពី ៧ ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ខ្លាំង​មែនទែន ទាំង​សម្ពាធ​ការងារ និង​ដឹង​ថា​ម្ដាយ​មាន​មេរោគ​នៅ​ក្នុង​ថ្លើម ប៉ុន្តែ​ក្រោយមក​ក៏បាន​ព្យាបាល​ជា​វិញ​សឹងតែ ៩៩ ភាគរយ​ហើយ តែ​មកដល់​ពេល ៦ ខែ​ចុង​ក្រោយ ពេល​ដឹង​ថា​ម្តាយ​ខ្ញុំ​កើត​ជំងឺ​មហារីក​ថ្លើម​រហូត​គាត់​ទទួលមរណភាព​កាល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រើ​ជំងឺ​នេះ​ឡើងវិញ​ព្រោះតែ​គេង​មិន​លក់»។

ជា​ការ​ពិត​ចំពោះ​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត​មិនមែន​ជា​រឿង​លេងសើច ហើយ​រឹតតែ​មិន​អាច​ធ្វេសប្រហែស​ដែរ ខណៈ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​មនុស្ស​ច្រើន​នាក់​មក​ហើយ ពិសេស​យុវវ័យ​តែម្ដង បាន​សម្រេច​ជ្រើសរើស​វិធី​ដើម្បី​បញ្ចប់​ជីវិត​ខ្លួនឯង ព្រោះតែ​មិន​អាច​ដោះស្រាយ​បញ្ហា ឬ ស្វែងរក​អ្នកណា​មក​ជួយ​ពួកគេ​បាន។

យ៉ាងណា​កត់សម្គាល់​មួយ​រយៈ​ចុងក្រោយ​នេះ បញ្ហា នៃ​ការ​បញ្ចប់​ជីវិត​ព្រោះ​ជំងឺ​បាក់​ទឹកចិត្ត​នេះ បាន​កើតឡើង​ជា​បន្តបន្ទាប់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម