ព័ត៌មានជាតិ
កម្ពុជានៅតែបន្តសកម្មភាពចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «បើទោះបីជាកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបបំផុតក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តធ្វើការងាររបស់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។ លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជានាទីស្តីការក្រសួងកាលថ្ងៃទី១៨ ខែកញ្ញា នេះ។
លោករដ្ឋមន្រ្តីបន្តថា ការប្រែប្រួលអាកាសធាតុគឺជានិន្នាការសកលដ៏សំខាន់។ វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៉ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ តាមរយៈការទប់ស្កាត់និងការបង្រ្កាបបទល្មើសព្រៃឈើខុសច្បាប់ និងការដាំដើមឈើឡើងវិញ នឹងជំរុញការធ្វើអន្តរកាលថាមពលពីការប្រើប្រាស់ផូស៊ីលឥន្ធនៈ ឆ្ពោះទៅរកថាមពលស្អាត ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូនឆ្នាំ 2050។

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាមានប្រសាសន៍ថា កម្ពុជានិងកាណាដាមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ។ ស្ថិតក្នុងក្របខណ្ឌចំណងការទូតទ្វេភាគីនេះ ការប្រែប្រួលអាកាសធាតុគឺជាប្រធានបទសំខាន់ ដែលត្រូវបានលើកមកជជែកពិភាក្សា ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់