Connect with us

ព័ត៌មានជាតិ

ព្រឹក​នេះ​តុលា​ការបន្ត​កាត់ទោស​សំណុំរឿង​លោក រ៉ុង ឈុន

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​កាត់ទោស​លើ​សំណុំ​រឿង​លោក រ៉ុង ឈុន នឹង​បក្ខពួក​ពាក់ព័ន្ធ​ពីបទ​ញុះញុ​ង​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែលជា​បទល្មើសមាន​ចែង​តាម​មាត្រា​៤៩៤ នឹង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ កន្លងទៅ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​យក​សំណុំរឿង​របស់​ក្រុម​លោក​រ៉ុង ឈុន បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម មក​បើក​សវនាការ​ជំនុំជម្រះម្តង​រួចហើយ នឹង​ក្រោយពី​ការសាកសួរ​ដេញដោល​អស់​ពេល​ជាច្រើន​ម៉ោង និង​ចប់​ម៉ោង​រដ្ឋបាល ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​បន្ត​សវនាការ​មក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការ​លើ​កមុន​នោះ​មាន​ជន​ត្រូវ​ចោទ​ចំនួន​៤នាក់ ​ត្រូវបាន​នាំ​មកឈរ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​ធ្វើការ​សាកសួរ​ដេញដោល ។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក លិ សុខា ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ​គឺ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជន​ត្រូវ​ចោទ​៤នាក់​នោះ​មាន ១.​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នឹង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា។​ ទី​២.​លោក សួង សុភណ្ឌ ប្រធាន​គណៈបក្ស​ខ្មែរ ។​ ទី​៣.​លោក តុល និមល ។​ ទី​៤ អ្នកស្រី ស កណិការ ដែល​ជន​ត្រូវ​ចោទ​សុទ្ធ​តែមាន​មេធាវី​ការពារក្តី​រៀង​ខ្លួន នឹងក៏មាន​ការចូលរួម​តាមដាន​ពី​សំណាក់​តំណាង​អង្គទូត នឹង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​១៥ នាក់​ចូលរួម​សង្កេត​ការ ។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ​ចាប់ខ្លួន​នៅផ្ទះ​របស់លោក កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់ពី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ចំ​ពោះ លោក រ៉ុង ឈុន ដែល​បាន​អត្ថាធិប្បាយ​ជុំវិញ​ទស្សនៈកិច្ច របស់លោក​ទៅកាន់​ព្រំដែន រវាង​ប្រទេស​កម្ពុជា និងប្រទេសវៀតណាម កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ធនាគារពិភព​លោក៖ សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់​ចុះ ១ ភាគរយ គួបផ្សំដោយទឹកជំនន់ និងជម្លោះ ​

សេដ្ឋកិច្ច៣៧ នាទីutes មុន

តម្លៃសាំងលក់រាយនៅ ៣ ៩០០ រៀល ដដែល ខណៈប្រេងម៉ាស៊ូតធ្លាក់ចុះបន្តិច

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនអ៊ីនធឺណិតចិន​ដោយ​សារ​​កម្មវិធី​​មេរោគ​បច្ចេកវិទ្យា​អាចសម្លាប់មនុស្ស​

សន្តិសុខសង្គម៥០ នាទីutes មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម