Connect with us

ព័ត៌មានអន្ដរជាតិ

លោកសេតថា និងអភិបាលបាងកក រួមគ្នាដោះស្រាយការកកស្ទះចរាចរណ៍ក្នុងក្រុង

បានផុស

នៅ

អភិបាលក្រុងបាងកកបានជួបជាមួយលោកនាយករដ្ឋមន្ត្រីថ្មី សេតថា ថាវីស៊ីន និងស្នើឲ្យ​រដ្ឋាភិបាល​សម្របសម្រួលកិច្ចសហប្រតិបត្តិការដោះស្រាយវិបត្តិចរាចរណ៍-ធូលី PM2.5-មគ្គុទ្ទេសបោកប្រាស់ដែល​ទាញយកប្រយោជន៍ពីភ្ញៀវទេសចរណ៍ ហើយប៉ះពាល់ដល់សេដ្ឋកិច្ចនិងបញ្ហាខ្សែបណ្តាញទំនាក់ទំនង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ លោកអភិបាលក្រុងបាងកក Chatchart Sitthiphan បានបង្ហាញ​ពី​ជំនួបរបស់លោកជាមួយលោកសេតថា នៅវិមាន​រដ្ឋាភិបាល ​ដោយ​ក្នុងនោះ​លោក​បាន​លើក​​បញ្ហា​ជា​ច្រើន​ដែល​បាន​ស្នើ​សុំ​ដំណោះស្រាយ ខណៈ​នេះជា​លើកទីពីរ​ហើយ​ដែល​អ្នក​ទាំងពីរជួប​ពិភាក្សា​គ្នា។

លោកសេតថាបាននិយាយយ៉ាងដូច្នោះថា “ខ្ញុំបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរួចហើយ។ ​បើ​តាម​ស្ថានទូត​នានា​បញ្ជាក់​ថា រឿង​ដែល​ភ្ញៀវ​ទេសចរ​ត្អូញត្អែរ​បំផុត​ គឺនិយាយ​អំពីការធ្វើដំណើរ រួមទាំង​បញ្ហាឡានតាក់ស៊ីបោកប្រាស់, ម៉ូតូកង់បី​បន្លំ, រថយន្ត​ដែល​ជំរិត​និង​បោកប្រាស់​ភ្ញៀវ។ បញ្ហា​នេះ រដ្ឋបាល​ក្រុង​បាងកកមិន​អាច​ចាប់​ខ្លួន​បាន​ទេ។ ព្រោះ​វា​ហួស​ដែន​សមត្ថកិច្ច​របស់​ទីក្រុង​បាងកក ប៉ុន្តែ​បើ​បញ្ហា​ត្រូវ​បាន​គ្រប់​វិស័យ ទាំង​ប៉ូលិស​ទេសចរណ៍ តាមរយៈការលុបបំបាត់​មគ្គុទ្ទេសក៍​ខ្មោច តាក់ស៊ីខ្មោច និង​រ៉ឺម៉ក​កង់បីដែលបន្លំតម្លៃ រូបភាពនឹងប្រសើរឡើង​ក្នុងន័យកិច្ច​សហប្រតិបត្តិការ​ដែលមិនពិបាក និងមិនត្រូវការការវិនិយោគ ឬ​ប្រើ​លុយ។ ប៉ុន្តែ​ពឹង​ផ្អែក​លើ​គោល​នយោបាយ​កាន់​តែ​ច្បាស់”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថាបន្ថែមទៀតថា ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​គឺ​គាំទ្រអភិបាល Chatchart យ៉ាងពេញទំហឹង ដើម្បីដោះស្រាយបញ្ហា។ យ៉ាងហោចណាស់ អ្វីដែលអាចធ្វើបាន ត្រូវធ្វើវាជាមុនសិន។ ដែលអាចប្រើថវិកា​តិចតួច ឬមិនចាំបាច់ប្រើថវិកាទាល់តែសោះ។

ទោះ​ជា​យ៉ាង​ណា នាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​តាម Twitter បន្ទាប់​ពី​ពិភាក្សា​ជាមួយ​លោក Chatchat លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​បាងកក។ ដែល​គណៈកម្មាធិការ​មិន​មាន​សិទ្ធិ​ចេញ​បញ្ជា ប៉ុន្តែ​នឹង​បន្ត​តាមដាន និង​ជំរុញ​បញ្ហា​ទៅមុខ ជាពិសេស​បញ្ហា​បន្ទាន់។

យ៉ាងណាមិញ ​ក្រោយជាប់ឆ្នោត​លោក​សេតថា​បាន​បង្ហាញពី​គោលនយោបាយរបស់​នាយករដ្ឋមន្ត្រី នឹង​ផ្តោត​លើទាំងរយៈពេលខ្លី និង​រយៈពេល​វែង ដែល​រយៈពេលវែងគឺជាការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ។ ប៉ុន្តែក្នុងនោះ​ត្រូវរកវិធីដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Thai PBS

ចុចអាន៖នាយករដ្ឋមន្ត្រី ថៃ ពិចារណារើទៅរស់នៅក្នុងវិមានរដ្ឋាភិបាលដើម្បីងាយ​ស្រួល​ធ្វើការ និងកុំឲ្យពលរដ្ឋស្ទះចរាចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍២២ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ២៥ នាទីutes មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ៤១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៣ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម