Connect with us

ព័ត៌មានជាតិ

អគ្គកុងស៊ុលស្វីស ស្នើកម្ពុជាបន្តការពារសុវត្ថិភាពដល់ជនជាតិស្វីសដែលមកកម្ពុជា

បានផុស

នៅ

អគ្គកុងស៊ុលស្វីស លោក Jacques Edouard Baudevin បានស្នើដល់កម្ពុជាឱ្យបន្តជួយការពារ និងរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងជនជាតិស្វីសដែលធ្វើទស្សនកិច្ច ឬស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា។

រូបភាពតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសំណូមពរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូអគ្គកុងស៊ុលស្វីស និងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គមនៅថ្ងៃដដែល។

នៅក្នុងខ្លឹមសារនោះ គណៈប្រតិភូស្វីស លោក Jacques Edouard Baudevin បានសំណូមពរ និងសុំកិច្ចសហការជាមួយនាយកដ្ឋាននគរបាលចរាចរណ៍ ក្នុងការជួយរក្សាសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ វិនិយោគិនស្វីស ដែលមកទស្សនកិច្ច ឬ មកស្នាក់នៅ និងមកធ្វើការនៅកម្ពុជា។

ជាការឆ្លើយតប លោក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានឯកភាពចំពោះការលើកឡើងរបស់ លោក Jacques Edouard Baudevin ហើយសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តកម្ពុជា​ ជាមួយកុងស៊ុលស្វីស ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានភាពល្អប្រសើរទៀត។ លោកបន្តថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលមាននាយកដ្ឋាននគរបាលទេសចរណ៍ ជាសេនាធិការ រង់ចាំទទួលសហការដោះស្រាយនូវរាល់សំណើ សំណូមពរ ក៏ដូចជាបណ្តឹង របស់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនគ្រប់ពេល ពិសេសភ្ញៀវទេសចរ និងវិនិយោគិនស្វីស។

បន្ថែមពីនេះ លោកក៏បានបញ្ជាក់ដល់ប្រតិភូស្វីស ថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព និងសម្រួលដោះស្រាយរាល់បញ្ហាសំណើ សំណូមពររបស់ភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ជាតិសាសន៍ ជាពិសេសគឺជនជាតិស្វីស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម