ព័ត៌មានអន្ដរជាតិ
គ្រឿងសមុទ្រដែល ចិន ទិញពី ជប៉ុន ធ្លាក់ចុះ ៦៧.៦ ភាគរយ ក្នុងខែសីហា
តម្លៃសរុបនៃផលិតផលសមុទ្រដែលចិននាំចូលពីប្រទេសជប៉ុនបានធ្លាក់ចុះជាង ២ ភាគ ៣ នៅក្នុងខែសីហា បន្ទាប់ពីការផ្អាកការនាំចូលអាហារសមុទ្រជុំវិញការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។
យោងតាមស្ថិតិពាណិជ្ជកម្មដែលចេញផ្សាយដោយរដ្ឋបាលទូទៅនៃគយចិនកាលពីថ្ងៃទី១៨ ខែកញ្ញាបានឲ្យដឹងថា តម្លៃសរុបនៃផលិតផលសមុទ្រដែលនាំចូលពីប្រទេសជប៉ុនមានចំនួន ២០.៤ លានដុល្លារ ដោយធ្លាក់ចុះ ៦៧.៦ ភាគរយ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។
បញ្ហនៃការធ្លាក់ចុះនេះ គឺពាក់ព័ន្ធជាមួយនឹងការបង្ហូរទឹកសំណល់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហា ហើយជាលទ្ធផលគយចិនបានចាប់បង្ខាំងផលិតផលអាហារសមុទ្ររបស់ជប៉ុនអស់ជាច្រើនសប្តាហ៍ ខណៈការនាំចេញត្រីស្រស់បន្ថែមទៀតក៏ត្រូវបានផ្អាកផងដែរ ។
សូមបញ្ជាក់ថា ចិនគឺជាអតិថិជនអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាយូរមកហើយ ខណៈកាលពីឆ្នាំ ២០២២ ប្រទេសជប៉ុនកើបលុយបានពីការនាំចេញផលិតផលសមុទ្ររហូតទៅដល់ ២.៦ ពាន់លានដុល្លារ ខណៈទីផ្សារគ្រាក់ៗរបស់ជប៉ុន រួមមាន ថៃ ហុងកុង និងចិននេះឯង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Asahi Shimbun
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា