ព័ត៌មានអន្ដរជាតិ
ថៃ ដាក់ចេញគោលនយោបាយការបរទេសថ្មី គឺចុះពិនិត្យជីវភាពរស់នៅរបស់ពលរដ្ឋតាមព្រំដែនជាមួយ កម្ពុជា
រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានដាក់ចេញនូវគោលនយោបាយលើកដំបូងរបស់ខ្លួន បន្ទាប់ពីអមដំណើរលោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ទៅចូលរួមមហាសន្និបាតអង្កការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉កក្នុងសប្ដាហ៍នេះរួចហើយ ។
លោក Parnpree បានលើកឡើងថា រឿងដំបូងដែលលោកគ្រោងនឹងធ្វើសម្រាប់គោលនយោបាយថ្មីរបស់ក្រសួងការបរទេសថៃ បន្ទាប់ពីអមដំណើរលោកនាយករដ្ឋមន្ត្រីហើយនោះ គឺការចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមព្រំដែន ថៃ-កម្ពុជា ដើម្បីស្វែងយល់ និងពិនិត្យមើលពីជីវភាពរស់នៅ ក៏ដូចជាសេចក្ដីត្រូវការ និងក្ដីរំពឹងទុករបស់ពួកគេមកលើរដ្ឋាភិបាលថ្មី ។
លោករដ្ឋមន្ត្រីការបរទេសបញ្ជាក់ទៀតថា លោកមានបំណងប្រើប្រាស់ការទូតសាធារណៈទាំងនេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនថៃ ដូច្នេះគោលនយោបាយការបរទេសថ្មីនេះអាចប្រើប្រាស់ជាឧបករណ៍ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន ។
លោក Parnpree បានសង្កត់ធ្ងន់ថា ក្រៅពីទំនាក់ទំនងការទូតជិតស្និទ្ធជាមួយប្រជាពលរដ្ឋហើយ បញ្ហាសន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យាក៏ជាធាតុថ្មីដែលត្រូវដាក់បញ្ចូលទៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសផងដែរ ជាពិសេសបញ្ហាសន្តិសុខអាចជាអាទិភាពចម្បងសម្រាប់ប្រជាពលរដ្ឋ ។
ជាចុងក្រោយលលោករដ្ឋមន្ត្រីក៏បានរំឭកឡើងវិញនូវការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ឲ្យអ្នកការទូតថៃបំពេញមុខងារជាអ្នកលក់ផងដែរ ដើម្បីជួយលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល