Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកកាត់ផ្តាច់ជំនួយបន្ទាប់ពីទទួលស្គាល់ថា មីយ៉ាន់ម៉ាពិតជាមានរដ្ឋប្រហារមែន

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២ខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានកំណត់ជាផ្លូវការថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ ហើយតម្រូវឲ្យបញ្ចប់ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកដល់រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយប្រើឈ្មោះកាលពីអតីតរបស់មីយ៉ាន់ម៉ា មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា “បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់លើអង្គហេតុនិងកាលៈទេសៈ យើងបានវាយតម្លៃថា លោកស្រីអ៊ុងសានស៊ូជីដែលជាមេដឹកនាំគណបក្សកាន់អំណាចភូមានិងលោក Win Myint ដែលជាប្រមុខរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា”។

មន្ត្រីដដែលបាននិយាយថា “យើងបន្តអំពាវនាវដល់ថ្នាក់ដឹកនាំយោធាភូមាឲ្យដោះលែងពួកគេនិងសង្គមស៊ីវិលដែលត្រូវបានឃុំខ្លួនទាំងអស់ ព្រមទាំងមេដឹកនាំនយោបាយជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ”។

យោងតាមច្បាប់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកនឹងត្រូវហាមឃាត់មិនឲ្យជួយរដ្ឋាភិបាលនេះប៉ុន្តែផលប៉ះពាល់មិនទាន់ត្រូវបានគេដឹងទេ ព្រោះជំនួយស្ទើរតែទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្តល់ទៅឲ្យបណ្តាញមិនមែនរដ្ឋាភិបាល។

នៅពេលសួរថាតើថវិកាចំនួនប៉ុន្មានដែលត្រូវឆ្លងកាត់រដ្ឋាភិបាល មន្ត្រីដដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “តិចតួចណាស់ឬស្ទើរតែមិនមានទាល់តែសោះ”។

កងទ័ពមីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិករួចទៅហើយ ជុំវិញយុទ្ធនាការឃោរឃៅរបស់ខ្លួនប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

មន្រ្តីក្រសួងការបរទេសបាននិយាយថា “ទីក្រុងវ៉ាស៊ីនតោននឹងរក្សាកម្មវិធីមនុស្សធម៌រាប់បញ្ចូលទាំងសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាផងដែរ ប៉ុន្តែក៏នឹងធ្វើការពិនិត្យទូលំទូលាយលើជំនួយរបស់យើងទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ គ្រូពេទ្យមីយ៉ាន់ម៉ាគំរាមឈប់ធ្វើការទោះកូវីដកំពុងផ្ទុះខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម