Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌានិងកាណាដា តឹងសរសៃ.ក ដាក់គ្នា ពាក់ព័ន្ធការស្លាប់ មេដឹកនាំចលនាបំបែកខ្លួន

បានផុស

នៅ

រដ្ឋាភិបាលទីក្រុងញូវដែលីនៅថ្ងៃអង្គារទី១៩ខែកញ្ញា បានច្រានចោលការចោទប្រកាន់មិនសមហេតុផល របស់រដ្ឋាភិបាលកាណាដាដែលថា ភ្នាក់ងារឥណ្ឌា មានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំចលនាបំបែកខ្លួន Khalistan លោក Hardeep Singh Nijjar ដែលជាពលរដ្ឋកាណាដា។

លោក Hardeep Singh Nijjar (រូបថត៖ SIKH PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nijjar ដែលជាអ្នកគាំទ្រប្តូរផ្តាច់ចំពោះចលនា Khalistan ស្វែងរកឯករាជ្យនៅក្នុងតំបន់ Punjab នៃប្រទេសឥណ្ឌា ត្រូវបានគេបាញ់កាលពីថ្ងៃទី១៨ខែមិថុនា នៅខាងក្រៅមជ្ឈមណ្ឌលវប្បធម៌ Sikh ក្នុងទីក្រុង Surrey នៃខេត្ត British Columbia។

ការបដិសេធនេះកើតឡើង បន្ទាប់ពីរដ្ឋាភិបាលកាណាដា សម្រេចបណ្តេញអ្នកការទូតជាន់ខ្ពស់ឥណ្ឌាម្នាក់កាលពីថ្ងៃចន្ទ ខណៈទីក្រុងអូតាវ៉ាកំពុងស៊ើបអង្កេតលើអ្វីដែលលោកនាយករដ្ឋមន្ត្រី Justin Trudeau ចាត់ទុកជារឿងគួរឲ្យជឿជាក់ដែលថា រដ្ឋាភិបាលឥណ្ឌាអាចមានទំនាក់ទំនងជាមួយការសម្លាប់សកម្មជន Khalistani។

លោក Trudeau បានថ្លែងសុន្ទរកថាបន្ទាន់មួយទៅកាន់សមាជិកសភា នៅរសៀលថ្ងៃចន្ទទី១៨ខែកញ្ញា ដោយជូនដំណឹងដល់ពួកគេថា ភ្នាក់ងារសន្តិសុខកាណាដា បាននិងកំពុងបន្តពិនិត្យការចោទប្រកាន់ដ៏គួរឲ្យជឿជាក់ នៃទំនាក់ទំនងរវាងភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា និងការសម្លាប់លោក Nijjar នៅលើទឹកដីកាណាដា។

លោក Justin Trudeau (ឆ្វេង) និងលោក Modi (រូបថត៖ outlookindia)

ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយថា “ការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងអំពើហិង្សាណាមួយនៅប្រទេសកាណាដា គឺជារឿងមិនសមហេតុផលទាល់តែសោះ និងមានរឿងនៅពីក្រោយខ្នង។ ការចោទប្រកាន់មិនច្បាស់លាស់បែបនេះ គ្រាន់តែជាការព្យាយាមបង្វែរចំណាប់អារម្មណ៍ពីក្រុមភេរវករ Khalistani និងពួកជ្រុលនិយម ដែលត្រូវបានផ្តល់ជម្រកនៅក្នុងប្រទេសកាណាដា និងបន្តគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសឥណ្ឌាប៉ុណ្ណោះ។ ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កាណាដា​លើ​បញ្ហា​នេះ ​គឺជា​ក្តី​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​”។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសបណ្តេញប្រមុខចារកម្មឥណ្ឌា នៅក្នុងប្រទេសកាណាដា ដោយសារតែការចោទប្រកាន់ថា ឥណ្ឌាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ ។ លោកស្រីនិយាយថា “ប្រសិនបើរឿងនេះពិតមែននោះ វានឹងក្លាយជាការរំលោភលើអធិបតេយ្យរបស់យើង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កាណាដា គំរាមពិន័យហាងផ្គត់ផ្គង់គ្រឿងទេសណា ដែលលក់ថ្លៃជ្រុល មិនគិតដល់ប្រជាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៦ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម