Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម៩ខែក្នុងឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារទ្រង់ទ្រាយធំ ជាង៥០០លើក

បានផុស

នៅ

គិតត្រឹមថ្ងៃអាទិត្យទី១៧ខែកញ្ញា ចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក បានកើនលើស៥០០ដងហើយ ពោលគឺជាមធ្យម មានការបាញ់ប្រហារទ្រង់ទ្រាយធំស្ទើរតែពីរដង ក្នុងមួយថ្ងៃ។ នេះបើយោងតាមអង្គការអំពើហិង្សាកាំភ្លើង (GVA)។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យ នាយកដ្ឋានប៉ូលិសក្រុង Denver បានបង្ហោះសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ពីការបាញ់ប្រហារមួយ ដែលបណ្តាលឲ្យមនុស្ស ៥នាក់រងរបួស ដែលនោះជាឧបទ្ទវហេតុលើកទី៥០០ ក្នុងឆ្នាំ២០២៣នេះ។

ប៉ុន្មានម៉ោងក្រោយមក ប៉ូលិស El Paso បានរាយការណ៍ថា ពួកគេកំពុងស៊ើបអង្កេតការបាញ់ប្រហារនៅ East El Paso ដែលឆក់យកជីវិតបុរសអាយុ១៩ឆ្នាំម្នាក់ និងធ្វើឲ្យមនុស្ស៥នាក់ទៀតរងរបួស នាំឲ្យចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំសរុប កើនដល់៥០១ដង។

យោងតាមគេហទំព័រ GVA បានឲ្យដឹងថា ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺត្រូវបានកំណត់ចំពោះឧបទ្ទវហេតុមួយ ដែលមានមនុស្សស្លាប់និងរបួសចាប់ពី៤នាក់ឡើង ប៉ុន្តែមិនរាប់បញ្ចូលខ្មាន់កាំភ្លើងនោះទេ។

(រូបថត៖ Getty Images)

២០២១ គឺជាឆ្នាំដែលសហរដ្ឋអាមេរិក កត់ត្រាតួលេខនៃការបាញ់ប្រហារទ្រង់ទ្រាយធំ ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​មាន​ឧប្បត្តិហេតុ​ចំនួន៦៨៩លើក ហើយមកដល់ឆ្នាំ២០២២ ថ្វីបើតួលេខបាន​ធ្លាក់​ចុះ​ដល់៦៤៧លើកក៏ដោយ ប៉ុន្តែទិន្នន័យ FBI ​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​និង​របួស មានការកើនឡើងវិញ។

ថ្មីៗនេះ មជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិអប់រំ (NCES) ក៏បានចេញផ្សាយរបាយការណ៍ឧក្រិដ្ឋកម្ម និងសុវត្ថិភាពប្រចាំឆ្នាំរបស់ខ្លួនផងដែរ ដែលបង្ហាញពីការបាញ់ប្រហារនៅសាលារៀនចំនួន ១៨៨លើក ខណៈការស្លាប់និងរបួសក្នុងឆ្នាំសិក្សា២០២១-២០២២ បានកើនឡើងលើសឆ្នាំសិក្សាមុននោះ ដល់ទៅជាងទ្វេដងឯណោះ។

ដោយឡែក ការសិក្សាមួយដែលចេញផ្សាយដោយទស្សនាវដ្តី Annals of Internal Medicine ក្នុងខែកុម្ភៈបង្ហាញថា មនុស្សមានសិទ្ធិកាន់កាំភ្លើង បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមនុស្សពេញវ័យចំនួន ៧.៥លាននាក់ បានក្លាយជាម្ចាស់កាំភ្លើងថ្មីនៅចន្លោះខែមករាឆ្នាំ២០១៩ ដល់ខែមេសាឆ្នាំ ២០២១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ត្រឹម១២៨ថ្ងៃនៃឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារសម្លាប់រង្គាល២០១លើក ស្លាប់មនុស្សជាង ១៤០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម