Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រសួងកសិកម្មជំរុញការបង្កើតកសិដ្ឋានចិញ្ចឹមត្រីកម្រិតស្ដង់ដារ ដើម្បីផ្គត់ផ្គង់សហគ្រាសកែច្នៃ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា អះអាងថា ក្រសួងកំពុងជំរុញការទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការបង្កើតកសិដ្ឋានចិញ្ចឹមត្រីដែលមានលក្ខណៈស្ដង់ដារត្រឹមត្រូវ សំដៅធានាថា ត្រីមានគុណភាពខ្ពស់ មិនប្រើប្រាស់នូវសារធាតុគីមី ដើម្បីអាចផ្គត់ផ្គង់ទៅតាមសហគ្រាសកែច្នៃ ក៏ដូចជាការធានាដល់សុវត្ថិភាពម្ហូបអាហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅសិប្បកម្មកែច្នៃផលិតផលជលផលមួយកន្លែងក្នុងក្រុងសៀមរាប យីហោ សំណាងសុធា នៅថ្ងៃទី១៩ ខែកញ្ញានេះ កញ្ញា អ៊ឹម រចនា លើកឡើងថា  កត្តាចម្បងមួយ ដែលជាបញ្ហាប្រឈមនៅក្នុងដំណើរការកែច្នៃផលិតផលជលផលរបស់កម្ពុជា គឺត្រីដែលយកមកកែច្នៃមិនទាន់មានគុណភាពល្អនៅឡើយ។ កញ្ញា លើកឡើងដូច្នេះថា «ត្រីដែលខាងសហគ្រាសប្រមូលទិញមកដើម្បីកែច្នៃ មានមួយចំនួននៅតែមានបញ្ហា ព្រោះវាមិនមានសមត្ថភាព គុណភាពពេញលេញ ដែលនេះជាបញ្ហាប្រឈមមួយកំពុងតែដោះស្រាយ»។  

តែយ៉ាងណា បើតាមការបញ្ជាក់របស់កញ្ញា អ៊ឹម រចនា ក្រសួងកសិកម្មកំពុងតែពិនិត្យមើលលទ្ធភាពក្នុងការស្វែងរកអ្នកវិនិយោគបន្ថែមទៀតលើការចិញ្ចឹមត្រី តាមរយៈការជំរុញឱ្យមានការបង្កើតនូវកសិដ្ឋានចិញ្ចឹមត្រីកម្រិតខ្ពស់ មានស្ដង់ដារបច្ចេកទេសត្រឹមត្រូវ ដោយមិនមានការប្រើប្រាស់នូវសារធាតុគីមីដែលអាចបង្កហានិភ័យ ក៏ដូចជាប៉ះពាល់សុខភាពអ្នកបរិភោគ។ កញ្ញា បន្តថា ការធានាបាននូវការចិញ្ចឹមត្រីដែលមានលក្ខណៈស្ដង់ដារ នឹងផ្ដល់លទ្ធភាពដល់ការផ្គត់ផ្គង់ទៅតាមបណ្ដាសហគ្រាសកែច្នៃ អាចប្រមូលយកត្រីដែលមានគុណភាព សុវត្ថិភាព មកកែច្នៃជាផលិតផលមានគុណភាពមួយកម្រិតទៀត។

បន្ថែមពីលើការជំរុញគុណភាពត្រី ក្រសួងកសិកម្ម ក៏កំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះការវេចខ្ចប់ផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យបានស្អាត អនាម័យ ជាពិសេសបន្ថយការវេចខ្ចប់ដោយផ្លាស្ទិក ទាំងសម្រាប់ទីផ្សារក្នុងប្រទេស និងទាំងការនាំចេញទៅទីផ្សារអន្តរជាតិ ដែលនេះជាការងារបន្ទាប់ ហើយក្រសួងកសិកម្ម ក៏ដូចជាដៃគូពាក់ព័ន្ធក៏កំពុងធ្វើជាបណ្ដើរៗដែរ។ នេះជាបញ្ជាក់បន្ថែមដោយកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម