Connect with us

ជីវិតកម្សាន្ដ

YouTube ផ្អាកដាក់ពាណិជ្ជកម្មលើវីដេអូរបស់ Russell Brands ក្រោយរឿងអាស្រូវរំលោភបំពាន

បានផុស

នៅ

YouTube ផ្អាកដាក់ពាណិជ្ជកម្មលើវីដេអូរបស់ Russell Brands ព្រោះរឿងអាស្រូវរំលោភបំពានស្ត្រី ៤ នាក់ ។ ទោះ YouTube មិនបានលុបវីដេអូតារាកំប្លែងអង់គ្លេសរូបនេះក៏ដោយ ប៉ុន្តែលោកមិនអាចរកប្រាក់ចំណូលពីវាទៀតទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះគណនី YouTube របស់ Russell មានអ្នកចុច Subscribe ដល់ទៅ ៦,៦ លាននាក់ឯណោះ ។

យោងតាម Sara McCorquodale នាយកប្រតិបត្តិនៃទីភ្នាក់ងារវិភាគប្រព័ន្ធផ្សព្វផ្សាយសង្គម CORQ បានប្រាប់កាសែត The Guardian ថា Russell អាចរកប្រាក់បានប្រហែល ២ ៥០០ ដុល្លារ ទៅ ៤ ៩៥០ ដុល្លារ ក្នុងមួយវីដេអូ បើគាត់បង្ហោះវីដេអូមួយសប្ដាហ៍ចំនួន ៥ ។

គួរជម្រាបថា លោក Russell ត្រូវគេចោទប្រកាន់ថា បានរំលោភស្ត្រីម្នាក់នៅក្នុងផ្ទះរបស់គាត់ ក្រោយលែងលះពីកំពូលតារាចម្រៀង Katy Perry ត្រឹមតែ ៥ ខែប៉ុណ្ណោះ ។ លើសពីនេះ ស្ត្រីបីនាក់ផ្សេងទៀតក៏បានចោទប្រកាន់ Russell ពីបទរំលោភបំពានផ្លូវភេទ និងផ្លូវចិត្ត ដែលកើតឡើងរវាងឆ្នាំ ២០០៦ និង ២០១៣ ផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ deadline

ចុចអាន៖ បែកធ្លាយ អតីតស្វាមី Katy Perry ធ្លាប់រំលោភស្ត្រីក្រោយការលែងលះត្រឹម ៥ ខែប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៦ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

Sokha Hotels

ព័ត៌មានពេញនិយម