Connect with us

កីឡា

លោក សាប៊ូន វិនតា សរសើរគ្រូបឹងកេតរៀបចំទម្រង់លេងបានល្អលឿន

បានផុស

នៅ

លោក សាប៊ូន វិនតា គ្រូ​បង្វឹក​ក្រុម​គិរីវង់​សុខសែន​ជ័យ​បាន​មើល​ឃើញ​ពី​ទម្រង់​លេង​របស់​ក្រុម​បឹងកេត​រីក​ចម្រើន​​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣ ប្រៀប​បៀប​​ជា​មួយ​នឹង​ការ​ប្រកួត​ក្នុង​ពាន​ខេមបូឌានលីគ​​ខាប់​២០២៣។

លោក សាប៊ូន វិនតា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​ គិរីវង់សុខសែន​ជ័យ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល​ថ្មី ខេមបូឌានលីគ​ខាប់ ២០២៣ ខណៈ​បឹងកេត​មិន​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទេ។

​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​លីគ​ខាប់​នេះ លោក សាប៊ូន វិនតា បាន​កត់​សំគាល់​ថា គ្រូ​បឹងកេត​បាន​ប្រើ​ប្រាស់​ការ​ប្រកួត​លីគ​ខាប់​ដើម្បី​រៀប​ចំ​ក្រុម​​។ លោក​គ្រូ Clement Teo បាន​ប្រើ​ប្រាស់​កីឡាករ​​ថ្មី​ៗ និង​ក្មេង​ឲ្យ​យល់​ពីរបៀប​លេងថ្មី​របស់​លោក​ដែល​ទើប​ចូល​ដឹក​នាំ។

លោក​គ្រូ Clement Teo

«ខ្ញុំ​គិត​ថា នោះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​របស់​បឹងកេត។ នៅ​ពេល​​​លីគ​កំពូល​កម្ពុជា​មក​ដល់​គឺ​កីឡាករ​ទាំង​អស់​​យល់​ពី​​អ្វី​ដែល​​គ្រូ​បង្វឹក​ថ្មី​ចង់​បាន។ នេះ​ជា​ចំណុច​ពិសេស​​ដែល​ខ្ញុំ​មើល​ឃើញ​បឹងកេត​កំពុង​ដើរ​ទៅ​រក​ទិស​ដៅ​​ដែល​មាន​ការ​អភិវឌ្ឍ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ខ្ញុំ​មើល​​ឃើញ​របៀប​ការ​វាយ​បក​លឿន ​ហើយ​ការ​ផ្លាស់​ប្តូរ​ពី​តំបន់​ប្រយុទ្ធ​មក​​ជួយ​តំបន់​ការពារ​បាន​លឿន។ ជា​ពិសេស​កីឡាករចាប់​ផ្តើម​យល់​ពី​របៀបលេង​របស់​ក្រុម​ច្រើន​ជាង​មុន។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ចាប់​អារម្មណ៍​នៅ​ពេល​ខ្ញុំ​ដឹក​នាំ​ក្រុម​លេង​ជា​មួយ​បឹងកេត​កាល​លីគ​ខាប់»។ លោក សាប៊ូន វិនតា បាន​ពន្យល់។

បច្ចុប្បន្ន​នេះ បឹងកេត មាន​កីឡាករ​ថ្មី និង​វ័យ​ក្មេង​ច្រើន ស្រប​ពេល​​គ្រូ​បង្វឹក​ក៏​ថ្មី ហើយ​ សៀង ចន្ធា ក៏​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​លីគ​ទី​២​របស់​ប្រទេស​កាតារ​ថែម​ទៀត ប៉ុន្តែ​ការ​ប្រកួត​៥​សប្តាហ៍​ក្នុង​លីគ​កំពូល​កម្ពុជា​កន្លង​ទៅ​នេះ​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​កត់​សំគាល់។ ពួក​គេ​ឈ្នះ​៣ ស្មើ១ និង​ចាញ់​១​ ដោយ​មាន​១០​ពិន្ទុ កំពុង​ឈរ​លេខ​៣​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។

ការ​ប្រកួត​សប្តាហ៍​ទី​៥ គ្មាន​វត្តមាន ចាន់ វឌ្ឍនាកា ប៉ុន្តែ បឹងកេត នៅ​តែ​អាច​យក​ឈ្នះ គិរីវង់​សុខ​សែន​ជ័យ​ដោយ​លទ្ធផល ២-០ បន្ទាប់​ពី​សប្តាហ៍​ទី​៤​ ឈ្នះ វិសាខា ដោយ​លទ្ធផល ៤-២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១៦ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២៤ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម