កីឡា
ការប្រកួតកីឡាវាយកូនបាល់ ជើងឯកថ្នាក់ជាតិ នឹងប្រព្រឹត្តិនៅថ្ងៃ៧កុម្ភៈនេះ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានក្នុងពហុកីឡដ្ឋានជាតិ។
លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា នេះជាការប្រកាសជូនដំណឹងដល់ប្រធានសមាគម ក្លិបកីឡាវាយកូនបាល់នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដើម្បីបញ្ជូនកីឡាករ-កីឡា ការិនីរបស់ខ្លួន មកចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិប្រចាំ ឆ្នាំ២០២០។
លោក ជា ពៅ បានឲ្យដឹងទៀតថាសម្រាប់វិញ្ញាសា ដែលដាក់ឲ្យប្រកួតប្រជែង មានចំនួន៤ គឺវិញ្ញាសាវាយឯកត្តជនបុរស ១ នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជននារី ១នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជនអាយុក្រោម១៨ឆ្នាំ ១នាក់ទល់១នាក់ និងវិញ្ញាសាវាយគូ។ សមាគមក្លិប អាចចុះឈ្មោះចូលរួមប្រកួត បានរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ខណៈការប្រជុំចាប់ឆ្នោតពូលប្រកួត គ្រោងនឹងធ្វើ ឡើង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅទីស្នាក់ការសហព័ន្ធ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សហព័ន្ធខ្មែរអត្តពលកម្មបង្ហាញទិសដៅ៥ ចំណុចសម្រាប់ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍SEA GAMES
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ