Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា រំលេចការពង្រឹងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ

បានផុស

នៅ

កម្ពុជា-ឥណ្ឌា ធ្វើការ​កត់សម្គាល់​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ដោយ​បាន​រំលេច​ពី​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​លើ​គ្រប់​វិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​អង្គារ ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ទទួល​ជួប​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា តប​តាម​ការ​ស្នើ​របស់​ស្ថានទូត​ឥណ្ឌា នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ។

នា​ឱកាស​នោះ លោកស្រីឯកអគ្គរដ្ឋទូត បាន​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្ដម​រដ្ឋមន្ត្រី ដែល​ទទួល​បាន​ការ​ផ្ដល់​សេចក្ដី​ទុកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​តួនាទី​ថ្មី សម្រាប់​អាណត្តិ​ទី ៧ ខណៈ​ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ចូលរួម​អបអរសាទរ​សាធារណរដ្ឋ​ឥណ្ឌា ចំពោះ​ភាព​ជោគជ័យ នៃ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល G20 ថ្មីៗ​នេះ ក្នុង​ទីក្រុង​ញូដេលី ផង​ដែរ។

ឯកឧត្ដម​រដ្ឋមន្ត្រី និង​លោកស្រីឯកអគ្គរដ្ឋទូត បាន​ធ្វើការ​កត់សម្គាល់​នូវ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ឥណ្ឌា ដោយ «រំលេច​ពី​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ទាំង​នៅ​កម្រិត​ទ្វេភាគី និង​ក្នុង​វេទិកា​ពហុភាគី ហើយ​នឹង​ការ​បន្ត​រក្សា​ទំនាក់ទំនង ឈរ​លើ​មូលដ្ឋាន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ»។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ចែករំលែក​អំពី​ស្ថានភាព និង​កិច្ចការ​ក្នុង​វិស័យ​មុខងារ​សាធារណៈ នៃ​ប្រទេស​កម្ពុជា និង​ឥណ្ឌា ព្រមទាំង​ពិភាក្សា ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​រចនាសម្ព័ន្ធ និង​ការងារ​រដ្ឋបាល​សាធារណៈ​ជា​រួម​ផង​ដែរ។

គួរ​ជម្រាប​ថា តាមរយៈ​កិច្ច​សំណេះសំណាល​នេះ​ទៀតសោត បាន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ទាំងពីរ បន្ត​ពិភាក្សា និង​គិតគូរ​រួមគ្នា​លើ​គំនិត​ផ្ដួចផ្ដើម និង​កិច្ច​សហប្រតិបត្តិការ​ថ្មីៗ បន្ថែម ឆ្ពោះ​ទៅ​មុខ ក្នុង​វិស័យ​មុខងារ​សាធារណៈ ជាពិសេស​លើ​ការ​បណ្ដុះបណ្ដាល ឬ កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​នានា​ដែល​ពាក់ព័ន្ធ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃ​​ចាប់​ជនឆ​បោក​៥​នាក់​​តាមរយៈ​ការ​លក់​សន្លឹកឆ្នោត​តាម​អនឡាញ ប្រមូលប្រាក់​ជិត​១២លានដុល្លារ​

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្រ្តីកម្ពុជា៖ ការដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង ពុំប៉ះពាល់ដល់ពលរដ្ឋខ្មែរឡើយ

ព័ត៌មានជាតិ២៦ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នឹងត្រូវពិនិត្យឱ្យយោបល់ដោយសម័យប្រជុំព្រឹទ្ធសភា នាថ្ងៃស្អែក​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

UN៖ មួយថ្ងៃៗ ពិភពលោក​ខាត​បង់​១ពាន់លាន​ដុល្លារ ព្រោះ​គ្រោះ​រាំង​ស្ងួត

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម