ព័ត៌មានជាតិ
តើអភិបាលក្រុង/ស្រុក/ខណ្ឌ មានលក្ខណសម្បត្តិអ្វីខ្លះ ទើបអាចទទួលការតែងតាំងបាន?
អភិបាលក្រុង ស្រុក និងខណ្ឌ ត្រូវជ្រើសរើសចេញពីក្នុងចំណោមមន្ត្រីទាំងពីរភេទដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមច្បាប់គ្រប់គ្រងដែនដីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ការតែងតាំងដល់មន្រ្តីណាម្នាក់ជាអភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវប្រកបដោយលក្ខណសម្បត្តិសមស្របដើម្បីទៅដឹកនាំគ្រប់គ្រងនៅមូលដ្ឋាន។
ច្បាប់គ្រប់គ្រងដែនដីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានបញ្ជាក់ថា មន្រ្តីទាំងពីរភេទមុនទទួលការជ្រើសរើសជាអភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
– មានឋានន្តរសក្តិចាប់ពីអនុមន្ត្រីឡើង
– មានអាយុចាប់ពីសាមសិប (៣០) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
-មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។
ក្នុងករណីចាំបាច់ អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ អាចជ្រើសរើសក្នុងចំណោមមន្រ្តីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
មាត្រា១៤៧ បានបញ្ជាក់ពីអណត្តិអភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ មិនត្រូវលើសពីបួន (០៤)ឆ្នាំ ប៉ុន្តែអាចទទួលការតែងតាំងបានបួន (០៤) បន្តឆ្នាំទៀត សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល។
បើផ្អែកតាមមាត្រា ១៥១ .អភិបាលក្រុង/ស្រុក/ខណ្ឌ ក៏អាចត្រូវបានដកហូតពីមុខតំណែងមុនបញ្ចប់អាណត្តិការងារ ក្នុងករណីដូចខាងក្រោម៖
– បាត់បង់លក្ខណសម្បត្តិជាអភិបាល
– អសមត្ថភាព
– បំពេញការងារមិនបានល្អ
– មានបញ្ហាសុខភាព ឬ បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីសា្ថប័នមានសមត្ថកិច្ច
– បោះបង់ចោលការងារ
– ប្រព្រឹត្តខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្មបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
តាមមាត្រា ១៤០ ថ្មី គណៈអភិបាលក្រុង ស្រុក ខណ្ឌ បង្កើនដល់ចំនួនពី ៥ រូប ទៅ ៧ រូប។ ចំនួនជាក់ស្តែងត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»