Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រាប់ឲ្យ រុស្ស៊ី បញ្ឈប់សង្គ្រាម ទើបពិភពលោកអាចទប់ទល់បញ្ហាអាកាសធាតុ និងវិបត្តិផ្សេងៗ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានអង្វរមេដឹកនាំពិភពលោកដែលបានជួបប្រជុំគ្នានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ឲ្យឈររួបរួមគ្នាប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ហើយលោកថែមទាំងប្រាប់ដល់ទីក្រុងមូស្គូឲ្យបញ្ឈប់សង្រ្គាមមួយនេះទៅ ទើបពិភពលោកអាចដោះស្រាយបញ្ហាប្រឈមជាសកលបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា “អ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីហើយ នឹងមិនមានប្រទេសណានៅលើពិភពលោក ហ៊ានវាយប្រហារប្រទេសផ្សេងទៀតនោះទេ” ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបញ្ជាក់ទៀតថា “ការ​ប្រើ​អាវុធ​ត្រូវ​តែចាប់​ឃាត់​ទុក ឧក្រិដ្ឋកម្ម​សង្គ្រាម​ត្រូវ​តែ​ទទួល​ទោស អ្នក​ដែល​ត្រូវ​និរទេស​ត្រូវ​តែ​ត្រឡប់​មក​ស្រុក​វិញ ហើយ​អ្នក​លុកលុយ​ត្រូវ​តែ​ត្រឡប់​ទៅផ្ទះ​វិញ ជាពិសេសយើងត្រូវតែរួបរួមគ្នាដើម្បីធ្វើវាឲ្យបាន” ។

ទន្ទឹមនោះ ការអំពាវនាវរបស់លោក Zelesnky ក៏កើតមានឡើង ស្របពេលដែលវិបត្តិអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិកាន់តែអាក្រក់ទៅៗផងដែរ ជាពិសេសការរញ្ជួយដីនាពេលថ្មីៗនេះនៅប្រទេសម៉ារ៉ុក ក៏ដូចជាទឹកជំនន់នៅប្រទេសលីប៊ីជាដើម ។

លោកបានសង្កត់ធ្ងន់ថា “យើងត្រូវតែបញ្ឈប់សង្គ្រាមរបស់រុស្ស៊ី ។ យើងត្រូវធ្វើសកម្មភាពរួមគ្នាដើម្បីកម្ចាត់អ្នកបង្កសង្គ្រាម ហើយយកពេលនោះងាកមកផ្តោតលើសមត្ថភាព និងថាមពលដែលយើងមានទាំងអស់បញ្ចេញលើការដោះស្រាយបញ្ហាប្រឈមទាំងនេះ ទើបវាប្រសើរជាង” ។

គួរបញ្ជាក់ថា នេះគឺជាការចូលប្រជុំផ្ទាល់លើកដំបូងរបស់លោក Zelensky ក្នុងសម័យប្រជុំនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើក ៧៨ ខណៈកាលពីឆ្នាំមុន ប្រធានាធិបតីអ៊ុយក្រែនរូបនេះថ្លែងសារតាមរយៈវីដេអូប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រុស្ស៊ី ថា លោក Zelensky ទៅ អាមេរិក ដើម្បីសុំលុយពីលោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម